បុរសម្នាក់បានស្លាប់ និងបុរសម្នាក់ទៀត បានរងបួសធ្ងន់ ដោយសារជិះម៉ូតូ ធ្លាក់លូ!

(ខេត្តស្ទឹងត្រែង)៖ ដោយសាតែលូបង្ហូរ ទឹកស្ថិតកំពុង ស្ថាបនាសាងសង់ ហើយដោយពុំ បានដាក់ស្លាក សញ្ញាប្រុងប្រយ័ត្ន ឬក៏ចំណាំ ផ្លាកផងនោះ បានធ្វើឲ្យបុរសម្នាក់ បានស្លាប់ភ្លាមៗនិង បុរសម្នាក់ទៀត បានរងបួសធ្ងន់ត្រូវ បញ្ជូនបញ្ជូនទៅ កាន់មន្ទីពេទ្យបង្អែក ខេត្តខណៈជិះម៉ូតូលឿន មិនប្រយ័ត្នទៅបុក នឹងលូដែលកំពុង សាងសង់កាលពី ថ្ងៃទី២៧ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវ លំអូរតាផា ភូមិអន្លង់ស្វាយ ឃុំអូររី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

យោងតាមរបាយ ការណ៍របស់នគរ បាលប៉ុស្តិ៍ឃុំអូររីបាន អោយដឹងថា:ជនរង គ្រោះបានបើកបរម៉ូតូ ម៉ាកវ៉េវពណ៍ខៀវក្នុង ទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុច ខាងលើស្រាប់បាន បុកនឹងលូដែលដាក់ ទទឹងផ្លូវបណ្តាល អោយឈ្មោះ ទុង មីនា ភេទប្រុស អាយុ២០ឆ្នាំ (ជាតៃកុងបានស្លាប់) រស់នៅភូមិផាបាំង ឃុំញ៉ាងសុំ ស្រុកសៀមប៉ាង មុខរបរកម្មករ ស្លាប់នៅនឹង កន្លែងកើតហេតុ រីឯអ្នករួមដំណើរ ឈ្មោះវង្ស ត្រា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ មុខរបរកសិករ រងរបួសធ្ងន់។

ក្រោយពិនិត្យរួចភ្លាមៗ សមត្ថកិច្ចបញ្ចូន អ្នករងរបួសធ្ងន់ ទៅសង្រ្គោះបន្ទាន់នៅ មន្ទីពេទ្យបង្អែកខេត្ត  ចំណែកសពជនរង គ្រោះត្រូវបានប្រគល់ឲ្យ ក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *