សមត្ថកិច្ចឃាត់ខ្លួន ស្ត្រីវ័យចំណាស់ម្នាក់ ពាក់ព័ន្ធករណីគ្រឿង នៅក្នុងក្រុងបាត់ដំបង

(ខេត្តបាត់ដំបង)៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំង នគរបាលនៃអធិការ រដ្ឋាននគរបាលក្រុង បាត់ដំបងសហកា ជាមួយកម្លាំងនគរ បាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្វាយប៉ោ ធ្វើឃាត់ខ្លួមភ្លាមៗ រួមទាំងគ្រឿង ញៀនក្នុងលំនៅដ្ឋាន មួយកន្លែងកាលពីសៀល ថ្ងៃទី២៧ខែមេសាឆ្នាំ ២០២០វេលាម៉ោង១៥និង៣៥ នាទីនៅចំណុចក្រុម ទី៣០ស្ថិតក្នុងភូមិ កំពង់ក្របីសង្កាត់ ស្វាយប៉ោក្រុងបាត់ ដំបងខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹង ថាជនសង្ស័យដែល កម្លាំងជំនាញឃាត់ ខ្លួមមានឈ្មោះវិន តឿ ហៅ យាយតឿ រឺយាយសក់ស ភេទស្រី អាយុ ៧៤ឆ្នាំ មានទីលំនៅ ក្នុងរ៉ាចង្រុក ភូមិកំពង់ក្របី  សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំង ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកម្លាំង ជំនាញដកហូតបានវត្ថុតាង បានរួមមានថ្នាំញៀន ម៉ាទឹកកក(ICE) ចំនួន៤ ថង់ ទម្ងន់ ១៦.៥៨ ក្រាម ទាំងសំបក និងកូនថង់ សំរាប់រំលែក ច្រកថ្នាំញៀន លក់ មួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលក្រុងបាត់ដំបងកសាងសុំនុំរឿងបញ្ជូនខ្លួនទៅកាន់ស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តរទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *