កូនភ្លោះ៣នាក់ចាប់ កំណើយនៅ ស្រុកថ្មពួក ចំក្រកូលកសិករ ក្រីក្របំផុត

(ខេត្តបន្ទាយមានជ័យ)៖ ថ្មីៗនៅ នៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២០ នេះមានប្រជាពលរដ្ឋ ១គ្រួសារជាកសិករ ក្រីក្របានកើតកូន ភ្លោះបាន៣នាក់ មកចំពេលដែលស្រុក ទេសកំពុងចលាចល កើតនូវជម្ងឺកូវីដ១៩ តែសំណាងល្អណាស់ កូនភ្លោះទាំង៣នាក់ នោះពុំមានកើត ជម្ងឺកូវីដ.១៩និង កើតមកមានសុខ ភាពល្អមាំមួន។

មន្ត្រីមូលដ្ឋានបាន ប្រាប់ឲ្យដឹងថាកូន ភ្លោះដែលកើតក្នុងត្រកូល កសិករនោះកើត នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ហើយបានចេញពី មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។

បើតាមការអះអាង របស់ម្តាយបង្កើតកូនភ្លោះ ទាំង៣នាក់នោះបាន រៀបរាប់ប្រាប់អ្នក យកព៌ត័មានឲ្យ ដឹងថាគាត់ជាកូន កសិករក្រីក្រ បំផុតមានប្តីឈ្មោះ លាង ប៊ុនធាវ អាយុ ២៤ឆ្នាំ ប្រពន្ធ ឈ្មោះ ម៉ុន សុផន អាយុ២៤ឆ្នាំ រស់នៅភូមិក្បាល ទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានផ្ទៃ ពោះសម្រាល កូនដំបូង នៅមន្ទីរពេទ្យគន្ធបុប្ភា ខេត្តសៀមរាប កូនភ្លោះ៣នាក់នេះសុទ្ធតែ ប្រុសទាំងបី មានសុខភាពល្អ ។

ម្តាយកូនភ្លោះទាំង៣ បានបញ្ជាក់ឲ្យដឹង ទៀតថាក្រោយពីកើត បានកូនភ្លោះទាំង៣នាក់ នោះរួចមកជីវភាពគ្រួសារ របស់គាត់ពីមួយថ្ងៃ ទៅមួយថ្ងៃកាន់ តែយ៉ាប់ទៅៗ ទឹកដោះក៏គ្មានទឹកដោះ គោក៏គ្មាន លុយទិញឲ្យកូន ទាំង៣ប៉ៅទៀត ផងព្រោះគ្រួសារមួយ នេះពឹងផ្អែកទៅ លើប្តីគាត់ទាំងស្រុង តែម្នាក់ចំណែកមុខ របរបស់គ្រួសារ រំពឹងតែធ្វើការមួយ ប៉ុណ្ណោះគាត់ពុំដឹងថា ទៅថ្ងៃមុខអាចចឹញ្ចឹម កូនទាំង៣ នាក់នេះរស់ដោយ របៀបណានោះឡើយ បើក្នុងផ្ទះរបស់គាត់ គ្មានអង្ករច្រកឆ្នាំង ផងនោះសព្វថ្ងៃនេះ គ្រួសាររបស់គាត់ រំពឹងតែញាត្តិជិតខាង ផ្តល់ចំណីបន្ទិចបន្ទួច ដល់គ្រួសារគាត់ តែប៉ុណ្ណោះ។

ម្តាយក្មេងស្រីបាន បញ្ជាក់ឲ្យដឹងបន្តទៀត ថាក្រុមគ្រួសាររបស់ គាត់អកុសល់ណាស់ សព្វថ្ងៃស្រុកទេស កំពុងកើតចលាចល អំពីរឿងជម្ងឺកូវីត.១៩ នេះធ្វើជួបប្រទះក្នុង ការខ្វះខាតយ៉ាង ខ្លាំងព្រោះប្តីរបស់គាត់ ពុំមានការងារធ្វើ ដេកស៊ីទាំងអស់គ្នា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *