ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ផ្តល់អំណោយជូន ដល់គ្រួសារប្រជាពល រដ្ឋរងគ្រោះដោយ សារ ឥទ្ធិពលខ្យល់កន្រ្តាក់ ចំនួន១៣គ្រួសារ នៅស្រុកមោងឫស្សី!!!

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី២០ ខែមេសាឆ្នាំ២០២០ នេះឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្ត បា​ត់ដំបង និងជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះមូល​ដ្ឋានឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់​ដំបង បានចាត់តាំងលោក ឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងនិង ជាអនុប្រធានក្រុមការ ​ងារថ្នាក់ជាតិចុះមូល ដ្ឋានឃុំរបស់មង្គល រួមទាំងលោក លោកស្រី ជាអនុប្រធាន និងជាសមាជិកក្រុម ការងារឃុំរបស់មង្គល និងភូមិនៅក្នុងឃុំ នាំយកអំណោយ របស់ឯកឧត្តមទៅ ចែកជូនដល់ប្រជា ពលរដ្ឋនៅក្នុងឃុំ របស់មង្គលដែល ទទួលរ​ង​គ្រោះដោយ សារឥទ្ធិពលខ្យល់កន្រ្តាក់ កើត​មាន​​នាពេល កន្លងទៅចំនួ​ន១៣គ្រួសារ។

ថវិកានិងសម្ភារៈ ដែលបានប្រគល់ ជូនក្រុមគ្រួសា​រ​ ប្រជាពលរដ្ឋរង គ្រោះនាពេលនេះ មួយគ្រួសារៗ​ទ​ទួលបានរួមមាន ថវិកាចំនួន ៣០,០០០រៀល (សាមសិបពាន់រៀល) អង្កចំនួន ២៥គីឡូក្រាម ភេសជ្ជៈចំនួន ០១កេស មីចំនួន០១កេស ត្រីខ ០១យួរ ទឹកស៊ីអ៊ីវចំនួន ០១យួរ ទឹកត្រីចំនួន ០១យួរ។

ជាមួយនឹងការចែក ជូននូវអំណោយដូច ខាងលើជូនប្រជាពល រដ្ឋរងគ្រោះ ឯកឧត្តមស្នងការ បានផ្តល់ជូនដល់រដ្ឋបាល ឃុំរបស់មង្គល នូវអាកុលពេទ្យចំនួន ២៥លីត្រ​ជារបស់ឯឧត្តម​ និងម៉ាស់ចំនួន ១,០០០បន្ទះ​ សាប៊ូអនាម័យ ចំនួន៧០ដុំ​ជាអំ​ណោ​យ ​របស់ឯកឧត្តម​ ទេសរដ្ឋម​ន្រ្តី​ អង្គ​ វង្សវឌ្ឍានា​  ប្រធា​នក្រុមការងារ ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ស្រុកមោង​ឫស្សី​ ខេត្តបាត់​ដំបងដើម្បី បានប្រើ​ប្រាស់រួមក្នុង ការ​បង្ការ ការពារករណីឆ្លងជម្ងឺCo​vid-19ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *