ជនសង្ស័យ០៣នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធនឹង ប្រើប្រាស់សារធាតុ ញៀនខុសច្បាប់!!!

(ខេត្តកណ្តាល)៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំង នគរបាលជំនាញនៃ អធិការរដ្ឋាន នគរបាលស្រុក ស្អាងធ្វើការឃាត់ ខ្លួនភ្លាមៗពាក់ ព័ន្ធករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន មួយកន្លែង កាឃាត់ខ្លួន នេះធ្វើឡើងកាល ពីថ្ងៃទី២០ខែមេសា ឆ្នាំ២០២០វេលា ម៉ោង១២និង០០នាទី ថ្ងៃត្រង់នៅចំណុចភូមិ ព្រែកឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចប្រាប់ អោយដឹងថា ជនសង្ស័យទាំង ០៣នាក់ដែល កម្លាំងជំនាញឃាត់ ខ្លួនបានទី១ឈ្មោះ  ស្រាយ ប៊ុនលាង ហៅ ខុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្នភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ទី២ឈ្មោះ ព្រាប ពន្លឺ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករបាញ់ថ្នាំស្វាយ ទីលំនៅបច្ចុប្បន្នភូមិ ព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល និងទី៣ឈ្មោះ អ៊ីម ចាន់ធីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។

ក្រោយបីឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងជំនាញឆែកឆេរនិងដកហូតបានវត្ថុតាង រួមមាន ម្សៅក្រាម ពណ៌សថ្លា សង្ស័យជា សារធាតុញៀន “ម៉ាទឹកកក” ចំនួន០២កញ្ចប់តូច និងសំភារៈវេចខ្ចប់ប្រើប្រាស់ មួយចំនួន ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកសាមសុងពណ៌ សបែក អេក្រង់ ម៉ូតូចំនួន ០១គ្រឿងម៉ាកហុងដា ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1Z-1840។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំង វត្ថុតាងត្រូវ បានកម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុក ស្អាងកសាងសុំនុំរឿង បញ្ជូនមកកាន់ស្នង ការរដ្ឋាននគរបាល ខេត្តកណ្តាលដើម្បី ចាត់ការបន្ដទៅតាម នីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *