ផ្តុំក្បាលគ្នា លក់ ជក់គ្រឿងញៀន យ៉ាងសកម្មត្រូវកំលាំង នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ចាប់បញ្ជូនទៅសាលាដំបូងខេត្ត

(ខេត្តបន្ទាយមានជ័យ)៖ យុវជន១ក្រុមកំពុងផ្តុំក្បាលគ្នា លក់ ជក់គ្រឿងញៀនយ៉ាង សកម្មត្រូវកំលាំង នគរបាលការិយា ល័យប្រឆាំងគ្រឿង ញៀនឃាត់ខ្លួនបាននៅ វេលាម៉ោង៤ល្ងាចថ្ងៃទី២០ ខែមេសាឆ្នាំ ២០២០នៅចំណុចផ្លូវលំ ផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចហូតបាន វត្ថុតាងថ្នាំញៀន ម្សៅក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ថ្លឹងទាំង សំបកទម្ងន់៣៣.១៤ក្រាម ថង់ប្លាស្ទិក សម្រាប់ច្រកថ្នាំមួយ ចំនួននិងទូរស័ព្ទដៃ ចំនួន២គ្រឿង។

លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួលការងារ ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាអនុវត្ត តាមបទបញ្ជារបស់ លោកឧត្តម សេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញ បានចុះស្រាវជ្រាវចាប់ អ្នកលក់ថ្នាំញៀន បានម្នាក់ ឈ្មោះឡាយ សៀវលិញ ហៅលិញ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិ ព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីចាប់ ឃាត់ខ្លួនឈ្មោះឡាយ សៀវលិញធ្វើការ សាកសួរចម្លើយ កម្លាំងនគរបាល ជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាល អធិការដ្ឋាននគរ បាលក្រុងសិរីសោភ័ណ ឈាន ដល់ចាប់អ្នក ជក់៤នាក់បន្ថែមទៀត នៅចំណុចលេងបាញ់ត្រី ក្នុងផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថា ជនសង្ស័យទាំង៤នាក់ មានឈ្មោះ១ឈ្មោះគ្រិល វិសូត្រ ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិ៣ ធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ ពីបទជួញដូរ គ្រឿងញៀន២គ្រិល វិលេន ភេទប្រុសអាយុ២៩ឆ្នាំ នៅភូមិ៣ ជននេះធ្លាប់ជាប់ ពន្ធនាគារ៣ឆ្នាំ ពីបទហឹង្សា៣ចាប ចំរើន ភេទ ប្រុសអាយុ២៣ឆ្នាំ នៅភូមិ១ជននេះធ្លាប់ ជាប់ក្នុងមណ្ឌល បន្សាបគ្រឿងញៀន ជីវិតថ្មីភ្នំបាក់ចំនួន៣ដង ៤ឈុំ ចំរើនហៅង៉ា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជននេះធ្លាប់ ជាប់គុក៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថា ជនសង្ស័យទាំង៥នាក់ និងវត្ថុតាងថ្នាំញៀន កម្លាំងនគរបាល ជំនាញរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលា ដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ខែមេសា ឆ្នាំ២០២០នេះដាក់ទោស តាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *