របួសធ្ងន់ស្រាលពីរនាក់ដោយសាររថយន្តពីរគ្រឿងបុកគ្នានៅខេត្តស្ទឹងត្រែង

(ខេត្តស្ទឹងត្រែង)៖ រថយន្តពីរគ្រឿងបុក គ្នាពេញទំហឹង បណ្តាលរងការ ខូចខាតផ្នែកខាង មុខទាំងសងខាង បង្ករឲ្យអ្នកបើកបរ ម្ខាងទៀតរងរបួស ចំដើមទ្រូង។

ហេតុការគ្រោះ ថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីថ្ងៃទី១៩មេសានេះ ត្រង់ចំណុចមុខរដ្ឋ បាលព្រៃឈើភ្នំក្រហម ស្ថិតក្នុងភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង ។

បើតាមរបាយការណ៍ របស់សមត្ថកិច្ចចរាចរណ៍ នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បានបង្ហាញថា:  រថយន្តបង្កម៉ាកស៊ាំងយ៉ុង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2A 5116 បើកតែម្នាក់ឯងឈ្មោះ  ទូច វ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ដូនធី ឃុំបូសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

មុនកើតហេតុរថយន្ត បង្ករខាងលើមក ពីលក់ចន្ទី បំណងទៅផ្ទះវិញនៅ ឯខេត្តកំពង់ចាម ។ ចំណែករថយន្តរងគ្រោះ ម៉ាកម៉ុងតេរ៉ូ ពណ៌ប្រផេះ ពាកស្លាក លេខភ្នំពេញ 2C 3623 មានផ្ទុកមនុស្ស៤ ទៅ៥នាក់ បើកបរដោយស៊ឹម គ្រីយ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិវិហារសម្បូរ ឃុំរការ៥ ខេត្តត្បូងឃ្មុំ រងរបួសទ្រូង (គ្រាំទ្រូង) និងប្រពន្ធរងរបួសជើង (គ្រេចជើង) ។ទិសដៅទៅខេត្តរតនគីរី (ទៅមើលចំការ)។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន យករថយន្តទាំងពីរ ទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋ បាលមូលដ្ឋាន រង់ចាំការដោះ ស្រាយពីម្ចាស់រថយន្ត បង្ករតាមផ្លូវច្បាប់ រីឯអ្នករងរបួសត្រូវ ក្រុមគ្រួសារដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង ដើម្បីព្យាបាល ៕ ដោយលោក ឡុងកាន់សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *