សមត្ថកិច្ចខ្លួន ជនសង្ស័យ៣នាក់ រួមទាំងគ្រឿងញៀន បញ្ជូនទៅកាន់តុលាការ

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល ជំនាញប្រឆាំងបទ គ្រឿងញៀននៃអធិការ នគរបាលក្រុង បាត់ដំបងដឹកនាំកម្លាំង ដោយលោក វរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិ​ការនគរបាល ក្រុងបានចុះបង្ក្រាប ករណីគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនបានជនសង្ស័យ ៣នាក់កាលពី រសៀលថ្ងៃតី១៩ខែ មេសាឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី នៅចំណុចភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោតដឹង ថាជនសង្ស័យ ទាំង៣នាក់ដែល កម្លាំងជំនាញឃាត់ ខ្លួនបានទី១ឈ្មោះ  ហួន ឧត្តម  ភេទប្រុស អាយុ១៨ឆ្នាំ រស់​នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំ​បង  ខេត្តបាត់ដំបង ទី២ឈ្មោះ សេក សាយ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ចំការសំរោង១ សង្កាត់ចំការ សំរោងក្រុងបាត់ដំ​បង ខេត្តបាត់ដំបង និងទី៣ឈ្មោះ ហឿម សំណាង ហៅ ជៀវ ភេទប្រុ​ស​ អាយុ ១៦ឆ្នាំ រស់នៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញដក ហូតបានវត្ថុតាងរួម មានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន យ៉ាម៉ាទឹកកក I​CE​ចំនួន០៤កូនថង់ ទម្ងន់ស្មើរនិង ០,៨៨ក្រាម ទូរស័ព្ទដៃចំនួន០១គ្រឿង និងសម្ភារៈសម្រាប់ ប្រើប្រាស់គ្រឿង ញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុង ត្រូវបានកម្លាំង នគរបាលក្រុង បាត់ដំបងកសាង សំ​ណុំរឿងបញ្ជូន មកការិ​យាល័យជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ត បា​ត់ដំបងដើម្បី ចាត់ការបន្តតាមនី តិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *