លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះផ្សព្វ ផ្សាយវិធានការនៃការ ទប់ស្កាត់ការរីរាល ដាលនៃជំងឺកូវិដ១៩ នៅក្រុងបាវិត

(ខេត្តស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបាន អញ្ជើញចុះផ្សព្វផ្សាយ វិធានការនៃការទប់ ស្កាត់ការរីរាលដាល នៃជំងឺកូវិដ១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.៣៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចតេជោនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោក លោកស្រី ដោយបាន លើកឡើងថា សម្តេចទាំងទ្វេរតែង តែគិតគូដល់សុខ ទុក្ខមន្រ្តីរាជការគ្រប់ លំដាប់ថ្នាក់ និងបានជូនពរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ដែលទើបនិងកន្លង ផុតថ្មីៗនេះដែរ។

លោកស្រីក៏បាន កោតសសើរ និងថ្លែងអំណរ គុណដល់ក្រុមការងារ រដ្ឋាភិបាលចុះជួយខេត្ត ក្រុង ស្រុក ទាំងអស់រួមទាំងរដ្ឋ បាលខេត្តស្វាយរៀង មន្ទីរសុខាភិបាល ខេត្តស្វាយរៀង និងរដ្ឋបាលគ្រប់ស្រុក ពិសេស ក្រុងបាវិត ដែលបានរួមគ្នា បំពេញការងារបាន យ៉ាងល្អនៅមូល ដ្ឋានរៀងៗខ្លួន និងអនុវត្តបានយ៉ាង សកម្មក្នុងការចូលរួម ទប់ស្កាត់នូវជម្ងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាតំបន់បាន នឹងកំពុងមានការ ព្រួយបារម្ភយ៉ាងខ្លាំង ។

លោកស្រីក៏បានក្រើន រំលឹកជូនដល់បង ប្អូនទាំងអស់ អនុវត្តតាម ប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន គឺ ទី១.ត្រូវរក្សាស្រូវអង្ករទុក ដោយមិនឲ្យមាន ការនាំចេញទេ និងត្រូររក្សាបំរុងទុក ផងដែរនូវ អំបិល ត្រី ដោយមិនឲ្យ ខ្វះខាតឡើយ ទី២.សម្តេចបានជំរុញ ឲ្យប្រជាពលរដ្ឋពង្រីក ការដាំដុះ បន្លែបង្ការ ចិញ្ចឹម សត្វ ដើម្បីផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក ដែលកំពុងមានត្រូវការ ខណៈការនាំចូលត្រូវ បានកាត់បន្ថយ ទី៣. សម្តេចបានបញ្ជា ឲ្យក្រសួងកសិកម្ម ជំរុញប្រជាពលរដ្ឋ ធ្វើការដាំដុះឲ្យបាន ខ្លាំងក្លា ដើម្បីបំពេញ តម្រូវការក្នុងស្រុក ដែលជាកាលានុវត្តន៍ ភាពសម្រាប់វិស័យ​ កសិកម្ម ទី៤. ចំពោះបញ្ហារោងចក្រផ្អាក ដំណើរការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្មករម្នាក់ត្រូវទទួល បានថវិកា៧០ដុល្លារក្នុង១ខែ ក្នុងនោះពីរដ្ឋាភិបាល ៤០ដុល្លារ និងពីម្ចាស់រោងចក្រ ៣០ដុល្លារ ដោយមិន តម្រូវឲ្យហ្វឹកហាត់ជំនាញ ដូចមុនទេ ទី៥. សម្តេចបានប្រកាស បន្តអំពាវនាវសុំការ យោគយល់ពីវិស័យ ឯកជន សុំការបញ្ចុះ ថ្លៃការជួលទីតាំង ទី៦. សម្តេចបានស្នើឲ្យ វិស័យធនាគារ មិនត្រូវរឹបអូសដីធ្លី ផ្ទះសំបែង និងគួរមានការ ពន្យារការសងសាង កាត់បន្ថយការប្រាក់ ជាដើម ចំពោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ និងទី៧.  ត្រូវថែរក្សាអនាម័យ គ្រប់ៗក្រុមគ្រួសារ និងគោរពតាមការ ណែនាំរបស់ក្រសួង សុខាភិបាល។

លោកស្រីក៏បាន សំណូមពរឲ្យមន្រ្តី រាជការគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ត្រូវ រួមគ្នាអនុវត្ត និងថែរក្សាឲ្យបាន នូវភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍មូល ដ្ឋានរបស់ខ្លួនផងដែរ ជាពិសេស អនុវត្តឲ្យបានតាមវិធាន កាណ៍ចំនួន ៣ របស់សម្តេចតេជោបាន ដាក់ចេញ គឺ ទី១. ការទប់ស្កាត់មិន​​​ឱ្យ មានការបន្តនាំជំងឺចូល មកកម្ពុជា ទី២. ការទប់ស្កាត់នូវការរីក រាលដាលនៅក្នុងប្រទេស និង ទី៣. ការព្យាបាលអ្នកដែល បានឆ្លងជំងឺកូវីដ-១៩។

ជាចុងក្រោយ លោកស្រីក៏បាន ឧបត្ថម្ភដល់ ១.ជូនសាលាក្រុងបាវិត អង្ករ៤៥០គីឡូក្រា -ត្រីខ១០០កំប៉ុង មី ២កេស សាប៊ូ១០០ដុំអាល់កុល ៣០លីត្រ ម៉ាស់ ៨០០ម៉ាស់ ២.ជូនប៉េអឹម យោធា នគរបាល ដោយក្នុងមួយ អង្គភាពទទួលបាន អង្ករ១០០គីឡូក្រាម ត្រីខ៥០កំប៉ុង មី៣កេសតូច សាប៊ូ១០០ដុំ អាល់កុល៣០លីត្រ ម៉ាស់៤០០ម៉ាស់ ៣.ជូនសង្កាត់ ប៉ុស្តិ៍រដ្ឋាបាល យុវជន នារីទាំង៥សង្កាត់ ដោយក្នុងមួយអង្គភាព ទទួលបានអង្ករ៥០ គីឡូក្រាម ត្រីខ៥០កំប៉ុង មី២កេស សាប៊ូ១០០ដុំ អាល់កុល៣០លីត្រ  ម៉ាស់៤០០ម៉ាស់ ៤.សម្រាប់សិស្សា នុសិស្ស ៨២នាក់ ម្នាក់ៗទទួលបាន ក្រមា១ និងម៉ាស់របាំង មួយ និងថវិកា មួយចំនួន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *