សមត្ថកិច្ចបង្ក្រាប ករណីលេងល្បែង ស៊ីសងប្រជល់មាន់ ដាក់ប្រាក់ខុសច្បាប់មួយ កន្លែងក្នុងស្រុក កំពង់សៀម!

(ខេត្តកំពង់ចាម)៖ ទីតាំងល្បែងប្រជល់ មាន់ភ្នាល់ដាក់លុយមួយ កន្លែងត្រូវបានកម្លាំង នគរបាលនៃ អធិការនគរបាល ស្រុកកំពង់សៀម បានចុះបង្ក្រាបនិងឃាត់ ខ្លួនអ្នកញៀនល្បែង បាន១នាក់បន្ទាប់ពី បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី១៩ ខែមេសាឆ្នាំ២០២០ វេលាម៉ោង១០និង ៣០នាទីនៅចំណុច ភូមិព្រៃគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាបុរសញៀន ល្បែងដែលកម្លាំង ជំនាញឃាត់ខ្លួនបានមាន ឈ្មោះហឿន ហាន ភេទប្រុស អាយុ ៣២ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិសាមគ្គី ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។

ក្រោយពីចុះបង្ក្រាប ទីតាំងខាលើកម្លាំង ជំនាញដកហូតបាន វត្ថុតាងបានរួមមាន ម៉ូតូ ចំនួន ០៤ គ្រឿង   ជញ្ជីងថ្លឹងមាន់ចំនួន ០១គ្រឿង មាន់សំរាប់ ប្រជល់ងាប់ចំនួន ០១ ក្បាល និងស្គត់រុំជើង មាន់មួយចំនួនទៀត នៅហ្នឹងកន្លែង។

លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាល ស្រុកកំពង់សៀមបាន ប្រាប់អោយដឹងថា ករណីចុះបង្ក្រាបល្បែង ស៊ីសងចំណុចនៅក្នុង ភូមិសាស្ត្រខាងលើនេះ គឺទទួលបានសេចក្តីរាយ ការពីប្រជាពលរដ្ឋហើយ កម្លាំងជំនាញបានចុះ ទៅដល់កន្លែងទីតាំង ប្រព្រឹត្តបទល្មើស អ្នកប្រព្រឹត្តបទល្មើស ហាក់ដូចជាដឹង ខ្លួនមុនបានរត់គេច ខ្លួនបាត់អស់ធ្វើអោយ កម្លាំងជំនាញឃាត់ខ្លួន បានតែ១នាក់និងដកហូត បានវត្ថុតាងដែល សេសសល់នៅ និងកន្លែងតែប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច នាំខ្លួនមកកាន់ អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដើម្បីសាកសួរបន្តរ និងរៀបចំកសាងឯកសារ សំណុំរឿងបញ្ជូនទៅ កាន់ស្នងការរដ្ឋាននគរបាល  ខេត្តកំពង់ចាមដើម្បី ចាត់ការបន្តរទៅ តាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *