សមត្ថកិច្ចឃាត់ ខ្លួនបុរសម្នាក់ សម្លាប់សង្សារ ខ្លួនឯង!

(ខេត្តកណ្តាល)៖ ឃាតករដែលវ៉ៃ សម្លាប់សង្សាររបស់ខ្លួន នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានលោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើប សួរសាលាដំបូង ខេត្តកណ្តាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ បណ្តោះអាសន្ន ក្រោមការចោទ ប្រកាន់ពីបទ “ឃាតកម្ម គិតទុកជាមុន” តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទា ទោសដាក់ពន្ធនាគារ អស់មួយជីវិត ។

បើយោងតាម របាយការរបស់ សមត្ថកិច្ចបាន អោយដឹងថាជន សង្ស័យមានឈ្មោះ ឌឿន ឌី ភេទប្រុស អាយុ២៤ឆ្នាំ ចំណែកជនរងគ្រោះ ម៉ន ច័ន្ទថន ភេទស្រី អាយុ២៧ឆ្នាំ ។

សូមបញ្ជាក់ផងដែរថា ករណីឃាតកម្មខាងលើនេះ បានកើតឡើង កាលពីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦និង២០នាទី នៅចំណុចភូមិ ក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី ខ្លួននិងឈ្មោះ យឿន គន្ធា ភេទស្រី រស់នៅភូមិឃុំ ជាមួយគ្នា ត្រូវជាប្អូន ជីដូនមួយ បានជិះម៉ូតូ១គ្រឿង ជាម៉ូតូរបស់ ឈ្មោះយឿន គន្ធា ចេញពីផ្ទះទៅយក ជនរងគ្រោះ នៅភូមិថ្លុកព្រាល ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីទៅហូប បង្អែមនៅផ្សារ កំពង់កន្ទួត ។

ពេលមកដល់ផ្សា រកំពង់កន្ទួត ពុំបានហូបបង្អែមទេ ដោយសារ មេឃចង់ភ្លៀង ក៏នាំគ្នាជិះម៉ូតូ ទៅកន្លែងកើតហេតុ ហើយឈ្មោះ យឿន គន្ធា បានជិះម៉ូតូត្រឡប់ មកផ្ទះខ្លួនវិញបាត់ទៅ ដោយទុកជន រងគ្រោះនិង ខ្លួនអោយ នៅជាមួយគ្នា ។

លុះដល់យប់រំលង អាធ្រាត្រ ខ្លួន និង ជនរងគ្រោះ បានឈ្លោះ ប្រកែកគ្នា ពីរឿងអោយ ជូនទៅផ្ទះ តែខ្លួនមិន ព្រមជូនទៅ ទើបជនរងគ្រោះ ទះកំផ្លៀងខ្លួន ៣ដៃចំមុខ និង ជេរបញ្ចោរ ថែមទៀត ។

ពេលនោះ ខ្លួនខឹងនិង ចង់ដោះដៃផង បានយក លេសនេះ ក៏យកឈើជ្រុង ដែលនៅក្បែរកន្លែង កើតហេតុ មកវាយ ជនរងគ្រោះ ចំកញ្ចឹងកចំនួន ២ដំបងបណ្តាល អោយស្លាប់ តែម្តង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *