អ្នកទោសប្រមាណ៣០នាក់ នៅពន្ធនាគារខេត្ត កំពង់ស្ពឺ ហែកគុករត់ តែត្រូវសមត្ថកិច្ច ក្របួចបានវិញទាំងអស់

(ខេត្តកំពង់ស្ពឺ)​៖ នៅព្រលប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ក្រុមទណ្ឌិតប្រមាណ៣០នាក់ បាននាំគ្នាវាយមន្ត្រី ពន្ធនាគារឲ្យរងរបួស ប្រុងរត់ចេញពីគុក ខេត្តកំពង់ស្ពឺ តែត្រូវបានកម្លាំងនគរបាល និងកងរាជអាវុធហត្ថ សហការចាប់ជន សង្ស័យបានមកវិញទាំ អស់ភ្លាមៗ ក្រោមការបញ្ជា ផ្ទាល់ពីឯកឧត្តម វ៉ី សំណាង គណបញ្ជាការ ឯកភាពខេត្តកំពង់ស្ពឺ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាអ្នកដឹកនាំ ប្រតិបត្តិការបង្ក្រាប ក្រុមអ្នកទោស ហែកគុករត់នេះ បានឲ្យដឹងនៅ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា ក្រោយពីទទួលបាន ដំណឹងភ្លាមៗថា មានក្រុមអ្នក ទោសហែកគុក និងវាយមន្ត្រីពន្ធ នាគាររត់ចេញ ឯកឧត្តម បានបញ្ជា ឲ្យកម្លាំងនគរបាលនៃ ស្នងការដ្ឋានខេត្ត និងកម្លាំងកងរាជ អាវុធហត្ថសហការគ្នាបង្ក្រាប និងចាប់ជន ដៃដល់ជាអ្នកទោស យកបានមកវិញភ្លាមៗ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា អ្នកទោសដែលរត់បាន ដល់ក្រៅមន្ទីរឃុំឃាំង ក៏ត្រូវចាប់បានមក វិញទាំងអស់ដែរ និយាយរួមមិនដូច ពាក្យចចាមអារ៉ាមថា មានអ្នកទោស រត់រួចរាប់រយអ្នក នោះទេ។

លោកអភិបាលខេត្ត សង្កត់ធ្ងន់ថា បើប្រើកម្លាំងនគរបាល និងកម្លាំងកងរាជ អាវុធហត្ថមិនធានា បាន លោកនឹងបញ្ជា កម្លាំងយោធាបន្ថែមទៀត ដើម្បីគ្រប់គ្រង សភាពការណ៍។

ចំពោះមូលហេតុ ដែលនាំឲ្យមាន អ្នកទោសប្រុងរត់ និងវាយមន្ត្រីពន្ធ នាគារឲ្យរបួសនេះ ដោយអ្នក ទោសម្នាក់បានឈឺ ហើយត្រូវយករថយន្ត សង្គ្រោះដឹកទៅព្យាបាល ពេលនោះរថយន្ត សង្គ្រោះចូលទៅក៏ត្រូវ បានក្រុមអ្នកទោស បះបោរឈាន ទៅវាយមន្ត្រីពន្ធ នាគារតែម្តង ហើយមានឱកាស ក៏នាំគ្នារត់ចេញពីគុក ប៉ុន្តែត្រូវបានកម្លាំង សមត្ថកិច្ចចាប់ បានមកវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *