ឃាត់ខ្លួនបានហើយ មុខសញ្ញាកាច់ក ម៉ូតូប្រចាំក្រុងតាខ្មៅ

(ខេត្តកណ្តាល)៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាកាច់ក ម៉ូតូ ប្រចាំក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានហើយ នេះបើតាមការ បញ្ជាក់អោយដឹង ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ដោយលោក ប្រាប់ថា ជនសង្ស័យនេះ ជាមុខសញ្ញាកាច់ក ម៉ូតូយ៉ាងសកម្ម នៅក្រុងតាខ្មៅ ហើយស្ថិតនៅក្នុង ការប្រមាញ់ ស្រាវជ្រាវ ពីកម្លាំងជំនាញរបស់លោក ត្រូវតែឃាត់ខ្លួនអោយ ទាល់តែបាន ដើម្បី សន្តិសុខ សុវត្ថិភាព ដល់បងប្អូន ប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាអនុវត្តតាម គោលនយោបាយ ភូមិ-ឃុំមានសុវត្តិភាព។

បើតាមរបាយការណ៍ នគរបាលក្រុងតាខ្មៅ បានអោយដឹងថា កាលពីវេលាម៉ោង ២៣និង៣០នាទីថ្ងែទី១៩ ខែមេសា ឆ្នាំ២០២០ មានករណីប៉ុនប៉ងលួច (កាច់កម៉ូតូ) នៅចំណុច ភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចបានបន្តថា ក្រោមការបញ្ជាដ៏ម៉ឹងម៉ាត់ និងដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល ភ្លាមៗនោះ សមត្ថកិច្ច បានក្តោបមុខ សញ្ញាបាន ឈានដល់ឃាត់ ខ្លួនជនសង្ស័យ០២នាក់ ក្នុងនោះរួមមាន ទី១ឈ្មោះកែវ ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)និងទី២ ឈ្មោះរី ពិសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំទីលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។

សត្ថកិច្ចដកហូតបាន វត្ថុតាងបានរួមមាន ម៉ូតូ១គ្រឿងម៉ាកTodayពណ៌ស ពាក់ស្លាកលេខ កណ្តាល 1V-7915,សោរ ខ្សៀ លេខ៨រាងអក្សរL ចំនួន១ ដែកមានចំនួន៦មានចុងស្រួចសំប៉ែត ចំនួន២,សោរម៉ាកVan Chnee ១, កូនសោរម៉ាកTiger ,ឧបករណ៍សម្រាប់ផ្តាច់បារី ១។

សមត្ថកិច្ចបានបញ្ជាក់ថា ពេលទទួលដំណឹង ពីកន្លែងកើតហេតុ ខាងលើ កម្លាំងប៉ុស្តិ៍ ព្រែកឫស្សី បានចេញល្បាត ដល់ចំណុចខាងលើ ក៏ប្រទះឃើញជន សង្ស័យទាំង២នាក់ កំពុងតែជិះម៉ូតូងាក ចុះឡើង ដោយមាន ការសង្ស័យកម្លាំង បានដេញតាម ឈានដល់ឃាត់សួរនាំ ពេលនោះស្រាប់តែ ជនសង្ស័យឈ្មោះកែវ ប៊ុន ធឿន បានទម្លាក់វត្ថុតាងចោល ។

សមត្ថកិច្ចក៏បានធ្វើ ការឃាត់ជនសង្ស័យ ទាំង២នាក់នោះតែម្តង ជាមួយវត្ថុតាង រួចបញ្ជូនបន្តមកកាន់

អធិការដ្ឋាននគរបាល ក្រុងតាខ្មៅដើម្បីធ្វើ ការសាកសួរនិងចាត់ ការបន្តតាមនីតិវិធី។

សូមរម្លឹកផងដែរថា ជនសង្ស័យ ឈ្មោះកែវ ប៊ុនធឿន ធ្លាប់ជាប់ពន្ធនា គាររយ:ពេល១៨ខែ ពីបទលួច(កាច់កម៉ូតូ) ក្នុងឆ្នាំ២០១៣ ផងដែរ។ ពួកគេជាមុខសញ្ញា ដែលសមត្ថកិច្ច តាមប្រមាញ់ ទីបំផុតឃាត់ ខ្លួនបានដើម្បីកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការបន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *