ស្រវឹង​ស្រាជោគខ្លាំ ​ជិះ​ម៉ូតូ​ធ្លាក់​ផ្លូវ​ដួល ​បាក់​ក​ស្លាប់​ភ្លាមៗ ​នូវ​កន្លែង​កើត​ហេតុ​

(ខេត្តប៉ៃលិន)៖ បុរសម្នាក់បើកបរ ម៉ូតូទាំងស្រវឹងខ្លាំង បណ្តាលអោយធ្លាក់ ផ្លូវនិងបាក់កស្លាប់ភ្លាមៗ នៅនិងកន្លែង ហេតុការដ៏ភ្ញាក់ផ្អើល នេះកើតឡើងកាល ពីយប់ថ្ងៃទី១៨ខែមេសា ឆ្នាំ២០២០វេលា ម៉ោង១៩និង ១៥នាទីនៅលើផ្លូវ លំក្រាលគ្រួស ក្រហមមួយកន្លែង ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។

សមត្ថកិច្ចបានប្រាប់ អោយដឹងថា ជនរងគ្រោះឈ្មោះ ពេង ប៉ក់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកសិករ  រស់នៅភូមិវត្ដ សង្កាតប៉ៃលិន ក្រុងប៉ៃលិន​ ខេត្ដប៉ៃលិន បើកបរម៉ូតូម៉ាក HONDA DREAM C125 ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាក​លេខ បាត់ដំបង 1W 6776 បើកបរក្នុងទិស ដៅពីលិចទៅ កើតមកដល់កន្លែង កើតហេតុបានដួល ធ្លាក់ផ្លូវបណ្តាល អោយស្លាប់ នៅនិងកន្លែង ។

សមត្ថកិច្ចបាន អោយដឹងទៀតថា បើយោង​តាមការ បញ្ជាក់ពីប្រពន្ធរបស់ ជនរងគ្រោះ​ មុន​ពេល​កើត​  ជនរងគ្រោះ​បាន ​អង្គុយ​ផឹក​ស៊ី​ជុំ​គ្នា ​ជាមួយ​មិត្តភ័ក្ដិ​នូវ ​ជិត​កន្លែង​កើត​ ហេតុ​ខាងលើ​ ក្រោយ​មក​ក៏​ត្រលប់​ ទៅ​ផ្ទះ​វិញ​ លុះ​ដល់​កន្លែង​កើត ​ហេតុខាងលើ​ក៏​បាន ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ដួល​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង ​កើត​ហេតុ​។

ករណីកម្លាំងជំនាញ ផ្នែកសណ្ដាប់ធ្នាប់ ចរាចរណ៍ នៃអធិការនគរ បាលក្រុងប៉ៃលិន បានធ្វើការ សន្និដ្ឋាននៅ កន្លែងកើតហេតុថា ពិតជាស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុ ប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *