រថយន្ដ២គ្រឿង បុកពេញទំហឹង បណ្តាលអោយ មនុស្សម្នាក់ស្លាប់ នឹង២នាក់ទៀតរងរបួស!

(ខេត្តព្រះសីហនុ)៖ រថយន្ត២គ្រឿបាន បុកគ្នាពេញទំហឹង បណ្តាលមនុស្សម្នាក់ បានស្លាប់និង២នាក់ ទៀតបានរងរបួសធ្ងន់ ហេតុការនេះកើត ឡើងកាលយប់ថ្ងៃ ទី១៨ខែមេសាឆ្នាំ២០២០ វេលាម៉ោង០៩និ០០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៩២និង១៩៣ ស្ថិតនៅក្នុងភូមិអូរ តាប៉ាងឃុំឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាមសមត្ថកិច្ចបាន អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះកើតឡើង រវាងរថយន្ត ០១គ្រឿងម៉ាកCRV ពណ៌សំបកឪឡឹក ពាក់ស្លាក់ លេខភ្នំពេញ 2B-3851 បើកបរដោយឈ្មោះ យាន យ៉ុង ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅផ្ទះ២៨សេ ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានអ្នករួម ដំណើរចំនួន ០២នាក់ ឈ្មោះ ហង្ស ស្រីនិច ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ និង ០១នាក់ទៀត ពុំទាន់ស្គាល់ អត្តសញ្ញាណ ដែលមានទិសដៅពី ភ្នំពេញឆ្ពោះមកខេត្តព្រះសីហនុ លុះមកដល់ ចំណុចខាងលើ រថយន្តនេះជ្រុល ចូលទៅចំណែកផ្លូវ ម្ខាងទៀតរួចក៏បុក រថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាក់ លេខភ្នំពេញ3A-3877 ដែលមាន ទិសដៅផ្ទុយគ្នា  បើកបរដោយឈ្មោះ តន ម៉ាប់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូកខេត្តកំពត។

គ្រោះថ្នាក់នេះ បណ្តាលឲ្យស្លាប់ មនុស្សចំនួន០១នាក់ និងរបួស មនុស្សចំនួន ២នាក់ ទី១ឈ្មោះ យាន យ៉ុង អ្នកបើកបររថយន្ត CRV ស្លាប់នៅនឹង កន្លែងកើតហេតុ ទី២ ឈ្មោះ ហង្ស ស្រីនិច  អ្នករួមដំណើរលើរថយន្ត CRV របួសមធ្យម ទី៣ អ្នករួមដំណើរលើរថយន្ត CRV មិនទាន់ស្គាល់អត្តសញ្ញាណ របួសមធ្យម  ។

ក្រោយកើតហេតុ ជនរងរបួសបាន បញ្ជូនទៅមន្ទីរពេទ្យ និងចាត់ចែង សាកសពទុក ជូនក្រុមគ្រួសារ។

ចំណែកអ្នក បើកបរថយន្ត HYUNDAI នគរបាលបានឃាត់ ខ្លួនបណ្តោះអាសន្ន នាំមកសាកសួរ រួមនិងវត្ថុតាង រថយន្តចំនួន ០២គ្រឿង យកមករក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកព្រៃនប់ ដោះស្រាយបន្ត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *