បង្រៀនប្រពន្ធ បើកឡាន រ៉េចង្កូតបុក អ្នកលក់ឈូក ម្នាក់រងរបួសធ្ងន់ និងពីរនាក់ទៀត រងរបួសស្រាល

(បន្ទាយមានជ័យ)៖យ៉ាងហោចណាស់ ក៏មានមនុស្ស៣នាក់ បានរងរបួសធ្ងន់ និងស្រាលខណៈ ពេលដែលបុរសម្នាក់ បានបង្រៀនប្រពន្ធ អោយបើកបរ រថយន្តដោយខ្វះ ការប្រុងប្រយ័ត្នក៏ បានរ៉េចង្កូតទៅ បុកអ្នកលក់ដូរ ម្នាក់បណ្តាលអោយ ធ្លាប់ទាំងរថយន្តនិង មនុស្សចូលទៅក្នុង អាងទឹកហេតុការណ៍ នេះកើតឡើង កាលពីរសៀល ថ្ងៃទី១៩ខែមេសា ឆ្នាំ២០២០វេលាម៉ោង ១៣និង១០នាទីស្ថិនៅ លើខ្នងអាងចំណុចស្ពានទី១ រមណីយ៍ដ្ឋានអាង ត្រពាំងថ្មក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ប្រភពពីកន្លែង កើតហេតុបាន អោយដឹងថាមុន ពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿង ម៉ាកហាយ ឡែនឌ័រពណ៌ ទឹកប្រាក់ពាក់ ស្លាកលេខ ភ្នំពេញ 2A  9331បើកពីកើតទៅលិច មកដល់ចំណុច កើតហេតុ រថយន្តបានរ៉េ ចង្កូតទៅបុកអ្នកលក់ ឈូកលើខ្នងអាង ពេញទំហឹងបណ្តាល អោយធ្លាក់ទាំងមនុស្ស រថយន្ត ចូលទៅក្នុងទឹកអាង។

អធិការនគរ បាលស្រុកភ្នំស្រុក លោកយ៉ត សុផល បានអោយសារ ព័ត៍មានដឹងថា ជនរងគ្រោះមាន! ១.ឈ្មោះ ព្រីញ ដា ភេទស្រី អាយុ៣២ឆ្នាំ  រស់នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក  ខេត្តបន្ទាយមានជ័យ បាន របួសធ្ងន់ បែកក្រោម ត្របកភ្នែក ខាងឆ្វេង ២.ឈ្មោះ លាង ភាឡៃ ភេទ ប្រុស  អាយុ   ៣៦  ឆ្នាំ ត្រូវជាប្តី រស់នៅភូមិ ឃុំជាមួយគ្នា បានរបួសធ្ងន់ រលាត់ជញ្ជើមឆ្វេង ជាម្ចាស់រថយន្ត និងទី៣- ឈ្មោះ សូ ស៊ីណា ហៅ វិត ភេទស្រី  អាយុ ២៩ឆ្នាំ រស់នៅភូមិ ត្រពាំងថ្មជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុកខេត្តបន្ទាយ មានជ័យ ជាអ្នកលក់ឈូកនៅ គៀនត្រជៀកស្ពានទី ១ ផ្នែកខាងលិច បានរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវ បានដឹកបញ្ជូនទៅ មន្ទីពេទ្យបង្អែក ស្រុកភ្នំស្រុក ដោយស្ថានភាពធ្ងន់ធ្ងរត្រូវ បញ្ជូនបន្តទៅ មន្ទីពេទ្យបង្អែក មិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី  ។

បើយោងតាមការ បញ្ជាក់ពីលោក អធិការបាន អោយដឹងថា ករណីខាងលើនេះ គឺបណ្តាលមក ពីឈ្មោះ ព្រីញ ដា រៀនបើកបរ ដោយខ្វះការ ប្រុងប្រយ័ត្ន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *