បុរសម្នាក់បើក ត្រាក់ទ័រភ្ជួរដី ខ្វះការប្រុងប្រយត្ន័ បណ្តាលអោយធ្លាក់ ចូលប្រឡាយ ក្រឡាប់សង្កត់ ស្លាប់ភ្លាមៗ នៅនិងកន្លែង

(ខេត្តប៉ៃលិន)៖ បុរសម្នាក់បើក ត្រាក់ទ័រភ្ជួរដីខ្វះ ការប្រុងប្រយ័ត្ន ធ្លាក់ចូលប្រឡាយ ទឹកបណ្តាលអោយ សង្កត់ស្លាប់ភ្លាមៗ នៅនិងកន្លែង ហេតុការដ៏ភ្ញាក់ ផ្អើលនេះកើតឡើង កាលពីព្រឹកថ្ងៃទី ១៨ខែមេសាឆ្នាំ ២០២០វេលាម៉ោង ១០និង៣០នាទី ត្រង់ចំណុចចំការ មួយកន្លែងស្ថិតក្នុង ភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចបាន ប្រាប់អោយដឹង ថាជនរងគ្រោះ មានឈ្មោះ លាង ហេង ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិ អូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបើកបរត្រាក់ ទ័រភ្ជួរដី ម៉ាកYAMAHA F១៨០ ពណ៌ក្រហម ជនរងគ្រោះបានស្លាប់ ភ្លាមៗនៅ និងកន្លែង។

សមត្ថកិច្ចបានដឹង បន្ថែមទៀតថាបើ យោងតាមការ អោយដឹងពីសាច់ ញាតិសពប្រាប់អោយ ដឹងថាមុន ពេលកើតហេតុ ជនរងគ្រោះបានបើក ត្រាក់ទ័រមកភ្ជួរ ដីនៅក្នុងចំការ មួយកន្លែងស្ថិតក្នុង ភូមិសាស្ត្រា កើតហេតុ ខាងលើស្របពេល កំពុងនិងបាន ថយក្រោយខ្វះការ ប្រុងប្រយ័ត្នក៏បណ្តាល អោយធ្លាក់ចូល ប្រឡាយទឹកធ្វើ អោយត្រាក់ទ័រ ក្រឡាប់និងសង្កត់ ស្លាប់ភ្លាមៗនៅនិង កន្លែងតែម្តងទៅ។

សាកសពក្រោយ ពីកើតហេតុកម្លាំង សមត្ថកិច្ចបានចុះមក ពិនិត្យរួចរាល់ហើយ ក៏ប្រគល់ទៅអោយ សាច់ញាតិដើម្បី យកទៅធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *