ក្រុមហ៊ុនកាស៊ីណូ កាឡាក់ស៊ី ចូលរួមការងារ ​មនុស្សធម៌ ឧបត្ថម្ភអង្ករ ចំនួន២០០០០ គីឡូក្រាមស្មើរ និង២០តោន ជូនដល់រដ្ឋបាលសាលា ខេត្តបន្ទាយមានជ័យនិង រដ្ឋបាលក្រុងប៉ោយប៉ែត

(ក្រុងប៉ោយប៉ែត)៖ អង្ករប្រមាណ ២០០០០គីឡូក្រាម ស្មើរនិង២០តោន របស់ក្រុមហ៊ុនការ ស៊ីណូការ ឡាក់ស៊ី ចូលរួមការងារ ​មនុស្សធម៌ តាមរយៈលោកឧកញ៉ា ទា ចាង តំណាងឲ្យក្រុមហ៊ុន ការស៊ីណូការ ឡាក់ស៊ីយកមក ប្រគល់ជូនរដ្ឋបាល ខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយ ប៉ែតដើម្បីយកទៅ ចែកជូនប្រជា ពលរដ្ឋបន្តរដែល រងការខ្វះខាត។

ពិធីប្រគល់អង្ករ នេះធ្វើឡើងកាល ពីរសៀលថ្ងៃទី១៨ខែ មេសាឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ គណៈអភិបាល ខេត្តបន្ទាយមានជ័យ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បន្ទាយមានជ័យ ព្រមទាំងលោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែតនិង មន្ត្រីពាក់ព័ន្ធជាច្រើន នាក់ទៀតនៅ ក្នុងបរិវេណ កាស៊ីណូក្រុង ប៉ោយប៉ែត។

លោក ទា ចាង តំណាងអោយ លោក លី បាក់ឡេង អគ្គនាយក ក្រុមហ៊ុនកាស៊ីណូ កាឡាក់ស៊ី បានមានប្រសាសន៍ ថាអង្ករប្រមាណ ២០០០០គីឡូក្រាម ស្មើរនិង២០តោន នេះជាទឹកចិត្ត របស់លោកអគ្គ នាយកក្រុម កាឡាក់ស៊ី រួមជា​នឹង​ ក្រុមការងារ កាស៊ីណូ កាឡាក់ស៊ី មួយចំនួន យកមកប្រគល់ ជូនខាង រដ្ឋបាលសាលា ខេត្តបន្ទាយមានជ័យ ចំនួន១០០០០គីឡាក្រាម ស្មើរនិង១០តោន និងរដ្ឋបាលក្រុង ប៉ោយប៉ែតចំនួន ១០០០០គីឡូក្រាម ស្មើរនិង១០តោន ដើម្បីចាត់ចែងតាម តម្រូវការជាក់ស្តែង ជូនប្រជាពលរដ្ឋ។

លោកគាតហ៊ុល អភិបាលនៃ​គណៈ ​អភិបាលក្រុង​ប៉ោយប៉ែត បាន​ថ្លែងអំណរគុណ​ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ លោក លី បាក់ឡេង អគ្គនាយកក្រុមហ៊ុន កាស៊ីណូកាឡាក់ស៊ី និង លោក ឧកញ៉ា ទា ចាង រួមនឹង​ក្រុមការងារ ដែល​មាន​ទឹក ចិត្ត​សប្បុរសធម៌ ​ចូលរួម​ជាមួយនឹង​ សកម្មភាព​មនុស្ស ធម៌រ​បស់​រដ្ឋបាល​ ក្រុង​ប៉ោយប៉ែត ក្នុងសកម្មភាព​នេះ​ ចាត់ទុក​ថា​បាន​ចូល ​រួមការងារមនុស្សធម៌មួយ ចំពេល​ក្នុង​ស្ថានភាព​នៃ​ការ​រាត ត្បាត​របស់ ​វីរុស​កូវី​ដ​-១៩ បណ្តាល​ឱ្យ​បង ប្អូន​ប្រជាពលរដ្ឋ ​មួយចំនួន​ក្នុង​ មូលដ្ឋានអត់ ការងារធ្វើនិង​ ជួប​ការខ្វះខាត ​ស្បៀង​ប្រចាំថ្ងៃ​។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយ មានជ័យបានកោត សរសើរចំពោះ ក្រុមហ៊ុនកាស៊ីណូ កាឡាក់ស៊ីជានិច្ច ជាកាលក្រុមហ៊ុនមួយ នេះតែងតែចូលរួម សប្បុរសធប៌ផ្តល់ សម្ភារៈមួយចំនួនជូនដល់ រដ្ឋាភិបាលក៏ដូច ជារដ្ឋបាលសាលាខេត្ត បន្ទាយមានជ័យនិង ក្រុងប៉ោយប៉ែតក៏ដូច ជាការចូលរួម ចំណែកមួយក្នុងការ ប្រយុទ្ធប្រឆាំនិង ជំងឺឆ្លងកូវិដ១៩ជា មួយរាជរដ្ឋាភិបាល ផងដែរ។

ឯកឧត្តមអភិបាល ខេត្តបន្ទាយមានជ័យ ក៏បាន​សង្កត់ធ្ងន់ ផងដែរថា ក្នុងនាម​រាជ រដ្ឋាភិបាល​កម្ពុជា និង​ក្នុង​នាមជា រដ្ឋបាលសាលា ខេត្តបន្ទាយមានជ័យ ក៏ដូចជា​រដ្ឋបាល ​ក្រុង​ប៉ោយប៉ែត បានតាំងចិត្ត​យ៉ាង​មុតមាំ​ថា​ ” ដាច់ខាត​មិន​ទុក ចោល​បងប្អូន ​ប្រជាពលរដ្ឋ​ណា​ ម្នាក់​ដាច់​ពោះ​ស្លាប់ ​ដោយសារ​ អាជ្ញាធរមិនបានយកចិត្តទុកដាក់ មើលការខុសត្រូវ ​នោះ​ឡើយ ” ។

សូមរំលឹកផងដែរថា បន្ទាប់ពីមានផ្ទុះឡើង នូវជំងឺឆ្លងកូវិដ១៩ ក្រុមហ៊ុនកាស៊ីណូ កាឡាក់ស៊ី បានចូលរួមឧបត្ថម្ភ អាកុល ជាច្រើនម៉ឺនលីត្រ ជូនរដ្ឋាភិបាលក៏ ដូចជាចូលសម្រាលបន្ទុក ដល់អាជ្ញាធរ មូលដ្ឋាន ក្រុងប៉ោយប៉ែត និងរដ្ឋបាលសាលា ខេត្តបន្ទាយមានជ័យ ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *