(ខេត្តព្រះសីហនុ)៖ ជនជាតិចិនមួយ ក្រុមមានគ្នាប្រុសស្រី ចំនួន៤នាក់ បានប្រើអំពើរហិង្សា ឈានដល់កាលចាក់ សម្លាប់គ្នាបណ្តាលអោយ ស្លាប់១នាក់និង៣នាក់ ទៀតបានរងបួសធ្ងន់ ហេតុការណ៍នេះកើត ឡើងកាលពី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០វេលា ម៉ោង១០និង០០នាទី នៅចំណុចក្រុម២ ស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនជាតិចិនដែលបង្ករអោយមានអំពើហឹង្សាទី១ឈ្មោះ ឈូ ហ័រសាំង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរថៅកែហាងនំ ស្នាក់នៅកន្លែងកើតហេតុ បានស្លាប់ ភ្លាមៗនៅនិងកន្លែងទី២ ឈ្មោះ ចាង ឃុន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកហាងនំ ស្នាក់នៅកន្លែងកើតហេតុ បាន រងរបួសធ្ងន់ ទី៣ឈ្មោះ លាំង ជិនឆាវ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរបុគ្គិលិកហាងនំ ស្នាក់នៅកន្លែងកើតហេតុ បានរងរបួសធ្ងន់ និងទី៤ ឈ្មោះ លី ជៀនយាន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ជាសង្សារបស់ ឈ្មោះ ឈូ ហ័រសាំង ស្នាក់នៅកន្លែងកើតហេតុ បាន រងរបួសធ្ងន់ ។
ជុំវិញបញ្ហាខាងលើ សមត្ថកិច្ចនៅពុំ ទាន់បានបញ្ជាក់ពី មូលហេតុដែលបង្ក ជាជម្លោះនៅឡើយទេ ។
បច្ចុប្បន្នជន រងគ្រោះទាំង ៣ នាក់ ខាងលើកំពុង សម្រាកព្យាបាលនៅ ពេទ្យបង្អែកខេត្ត ព្រះសីហនុ ដោយឡែក ជនសង្ស័យត្រូវ បានកម្លាំងជំនាញ កំពុងស្រាវស្រាវបន្ត ៕