ក្មេងប្រុសម្នាក់ចេញ ទៅដកព្រលឹតជា មួយឪពុកក្នុងអាង បានលង់ទឹកស្លាប់

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងប្រុសម្នាក់ទៅ ដកព្រលឹកនិងឪពុក ដោយសារតែមិន ចេះហែលទឹកឪពុក កំពុងជាប់ដៃដក ព្រលឹកក្នុងអាងអន្លង់ រុតកូនចុះហែល ទឹកលេងបណ្តាល ឲ្យលង់ទឹកស្លាប់នៅ វេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២០នៅចំ ណុចភូមិខ្លែង ពណ៌ត្បូង ឃុំស្លក្រាមស្រុក ស្វាយចេកខេត្តបន្ទាយមានជ័យ។លោកអធិការស្រុកស្វាយចេកបានប្រាប់ឲ្យដឹងថា

ក្មេងរងគ្រោះមាន ឈ្មោះសាវ៉ាត់ មេសា ភេទប្រុសអាយុ១២ ឆ្នាំ ឪពុកឈ្មោះព្រំស្វាត់ អាយុ៤៦ឆ្នាំ ម្តាយឈ្មោះ សរ កនិកា អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិ ខ្លែងពណ៌ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអធិការស្រុកស្វាយ ចេកបានប្រាប់ឲ្យដឹង ទៀតថានៅមុនពេល កើតហេតុនោះ ឪពុកបាននាំកូន ប្រុសទៅដកព្រលឹក នៅអាងអន្លង់រុត នៅឆ្ងាយពីភូមិ ពេលឪពុកកំពុង ជាប់រវល់ដកព្រឹកមិន បានចាប់អារម្មណ៍ កូនចុះហែលទឹកលេង បានលង់ទឹកតែម្តង ទំរាំឪពុកដឹងកូនបាន លង់ស្លាប់បាត់ទៅហើយ។

លោកអធិការស្រុក ស្វាយចេកបញ្ជាក់ ឲ្យដឹងទៀតថាដោយ សារទឹកអាងធំល្វឹង ល្វើយឪពុកសព បានឲ្យបងប្អូនប្រជាពល រដ្ឋនៅក្នុងភូមិផងជា មួយជួយចុះរាវរក សពជាច្រើនម៉ោងទើប រកសពឃើញ។

សពបានបានយក មកផ្ទះចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *