រថយន្តលុចស៊ិស មួយគ្រឿង បែកកង់ក្រឡាប់ បណ្ដាលឲ្យស្លាប់ ក្មេងប្រុសម្នាក់និង របួស០៥នាក់

(ខេត្តកំពង់ធំ)៖ រថយន្តលិចស៊ិស៣០០ មួយគ្រឿបានបែក កង់ក្រឡាប់បណ្តាល អោយស្លាប់ម្នាក់ និង៥នាក់ទៀត បានរងរបួសធ្ងន់ ហេតុការណ៍នេះ កើតឡើងកាលពីរសៀល ថ្ងៃទី២៩ខែមិនាឆ្នាំ ២០២០វេលាម៉ោង១៥ និង០០នាទីនៅត្រង់ ចំណុចបង្គូលលេខ០១ តាមផ្លូវ៥០សេស្ថិត ក្នុងព្រមដែនខេត្ត កំពង់ធំនិង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថារថយន្ត ដែលបែកកង់ក្រឡាប់ នេះប្រភេទរថយន្ត ម៉ាកលុចស៊ិស ៣០០ព៌ណស្ករពាក់ ស្លាកលេខភ្នំពេញ ២Z៩២០៨មានគ្នា ចំនួន១០នាក់រួមទាំង កូនតូចៗបើកបរមក ពីខេត្តកំពង់ឆ្នាំងក្នុង ទិសដៅទៅ ខេត្តកំពងធំ។

សមត្ថកិច្ចបាន ប្រាប់អោយដឹងទៀត ថាអ្នករងគ្រោះនៅក្នុង រថយន្តរួមមាន១ឈ្មោះ សានសុភាពភេទ ប្រុសអាយុ៣១ឆ្នាំ ជាអ្នកបើកបរ រថយន្តបណ្តាល អោយរងរបួសស្រាល ទី២ឈ្មោះមុំចាន់សន្យា ភេទស្រីត្រូវ ជាប្រពន្ធតៃកុង រថយន្តបានរង របួសធ្ងនរួមទាំងកូន តូច២នាក់ទៀត ទី៣ឈ្មោះហេង គឹមហួនភេទប្រុស អាយុ៤០ឆ្នាំនិងប្រពន្ធ ឈ្មោះឡេងមុជថា រួមទាំងកូន២នាក់រង របួសស្រាលទី៤ ឈ្មោះសៅ សុឃីមភេទប្រុស អាយុ៣៣ឆ្នាំបាន របួសស្រាលនិង កូនតូចម្នាក់អាយុ៥ឆ្នាំ ​បានស្លាប់ភ្លាមៗនៅនិង កន្លែងទី៥ឈ្មោះ លន់ចាប់ប្រុស បានរងរបួសធ្ងន់។

ក្រោយពីកើតហេតុ កម្លាំងសត្ថកិច្ចបានចុះ ទៅដល់កន្លែងកើត ហេតុនិងបានបញ្ជូន ជនរងគ្រោះទៅ កាន់មន្ទីពេទ្យដើម្បី សង្គ្រោះបន្តរចំណែក រថយន្តត្រូវបានកម្លាំង ជំនាញនាងយកមក រក្សារទុកស្នងការ រដ្ឋាននគរខេត្ត កំពង់ធំចំណែកសាក សពក្រោយពីកម្លាំង ជំនាញពិនិត្យរួចរាល់ ហើយក៏បានប្រគល់ ទៅអោយសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណីនៅ ឯស្រុកកំណើត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *