នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ៤នាក់រួមទាំងគ្រឿងញៀន បញ្ជូនខ្លួនទៅកាន់ ស្នងការ នគរបាលខេត្ត

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ៤នាក់រួម ទាំងគ្រឿងញៀនត្រូវ បានកម្លាំងនគរបាល នៃអធិការរ ដ្ឋាននគរបាល ក្រុងប៉ោយប៉ែតបញ្ជូន ខ្លួនទៅកាន់ស្នងការ រដ្ឋាននគរបាលខេត្តបន្ទាយមាន ជ័យកាលពី រសៀលនាថ្ងៃ ទី២៩ខែមិនាឆ្នាំ ២០២០បន្ទាប់ពីបាន ស្រាវជ្រាវចាប់បានជន សង្ស័យជាបន្តរបន្ទាប់។

សូមរំលឹកផងដែរថា កាលពីព្រលប់ថ្ងៃ ទី២៧ខែមិនាឆ្នាំ២០២០ វេលាម៉ោង១៨និង៤០ នាទីកម្លាំង នគរបាលក្រុង ប៉ោងប៉ែតបានចុះល្បាត នៅចំណុចបរិវេណ កាសស៊ីណូ ក្រុងប៉ោយប៉ែតក៏ ប្រទះឃើញ យុវជន២នាក់គួរអោយ សង្ស័យកម្លាំងល្បាតក៏ បានសុំធ្វើការត្រួតពិនិត្យ ក្នុងនោះមានម្នាក់ បានរក្សា ទុកសារធាតុញៀន ចំនួន៤៦កញ្ចប់ រួមទាំងធំនិងតូច។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែតបាន ប្រាប់អោយដឹងថា ក្រោយពីបានសាកសួរ និងពិនិត្យរួចរាល់ នៅព្រឹកថ្ងៃទី២៨ខែ មិនាឆ្នាំ២០២០វេលា ម៉ោង០៩និង៤០នាទីកម្លាំង សមត្ថកិច្ចបានសហការ គ្នាបន្តរស្រាវជ្រាវហូតឈាន ដល់ការឃាត់ខ្លួនបក្ខពួក ជនសង្ស័យបាន២នាក់ បន្ថែមទៀ តសរុបមាន​ ចំនួន៤នាក់។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យទាំង ៤នាក់ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ឈ្មោះ  វណ្ណ រ៉ាហ្វា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី២ឈ្មោះ រឿន រក្សា ភេទប្រុស អាយុ១៦ឆ្នាំ​ រស់នៅភូមិសាមគ្គី មានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យទី៣ឈ្មោះ សិត សំណាង ភេទប្រុសអាយុ៣១ ឆ្នាំមានទីលំនៅ មិនពិតប្រាកដទី៤ ឈ្មោះឃឿន ឃឿងភេទប្រុស អាយុ២៧ឆ្នាំមានទី លំនៅមិនពិតប្រាកដ។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកម្លាំង ជំនាញឆែកឆេរនិងដកហូត បានវត្ថុតាងរួមមាន ម្សៅក្រាមសថ្លា ចំនួន៤៦កញ្ចប់រួម ទាំងតូចធំដាក់នៅក្នុង កូនកាបូបខ្មៅជញ្ជើង សម្រាប់ថ្លឹងថ្នាំញៀន ចំនួន១ទូរសព្ទដៃចំនួន១ គ្រឿងនិងឧបករណ៍សម្រាប់ ជក់គ្រឿងញៀន មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាង លើរួមទាំងវត្ថុតាងត្រូវ បានកម្លាំងនគរបាល ជំនាញនៃអធិការរដ្ឋាន នគរបាលក្រុងប៉ោយ ប៉ែតកសាងសុំនុំរឿង បញ្ចូនទៅកាន់ស្នង ការរដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យដើម្បី ចាត់ការបន្តរ ទៅតាមនិតិវិច្បាប់៕ ដោយលោក អេងគឹមអាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *