មន្ទីរពេទ្យមិត្តភាពខេត្ត កម្ពុជា ជប៉ុន មង្គលបូរីបានអនុញ្ញាត ឲ្យអ្នកជំងឺជាសះស្បើយ ​ពីវីរុស Covid-19១នាក់ទៀត ចេញមកផ្ទះវិញហើយ

(ខេត្តបន្ទាយមានជ័យ)៖ មន្ទីរពេទ្យមិត្តភាពខេត្ត កម្ពុជា ជប៉ុន មង្គលបូរីបាន អនុញ្ញាតឲ្យអ្នកជំងឺ ជាសះស្បើយ​ពីវីរុស Covid-19 មួយនាក់ទៀត ហើយបានចេញមកដល់ ផ្ទះវិញហើយ នៅល្ងាច ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២០ អមដំណើរដោយ លោកអ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត កែវសុភ័ត្រា ប្រធានមន្ទីរសុខាភិ បាលខេត្តបន្ទាយមានជ័យ លោកហ៊ឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ  លោកយ៉ាន់សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ លោកចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

លោកគឹមចត្រា ប្រុសអាយុ៤២ ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា កនរុងសិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យគាត់មាន សមាជិក៧នាក់ ក្រុមគ្រូពេទ្យ បានរកឃើញ លទ្ធផលអវិជ្ជមាន COVID-19  ឥឡូវគាត់មាន សុខភាពល្អវិញហើយ លោកគ្រូពេទ្យបាន អនុញ្ញាតឲ្យចេញពីមន្ទីរ ពេទ្យវិលត្រឡប់មក ដល់ផ្ទះវិញហើយ ។

លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកវេជ្ជបណ្ឌិតកែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្ត លោកចន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពជា ជប៉ុនមង្គលបូរីនិងមន្ត្រី អ្នកពាក់ព័ន្ធ សាច់ញាតិមិត្ត ជាច្រើនបានទៅអប អរសាទរនិងទទួល ជូនដំណើរលោកគឹម ចត្រាដែលជា អ្នកជម្ងឺកូវីត១៩ ដែលបានជាសះស្បើយ បន្ទាប់ពីចូលសម្រាកព្យាបាល បំប៉នបីបាច់សុខភាព ពីថ្ងៃទី១៦ខែមិនាកន្លងមក ។ក្នុ

ងនោះអ្នកជម្ងឺបាន ទទួលការលួងចិត្តពី អាជ្ញាធរខេត្ត ហើយក៏បានថ្លែង អំណរគុណដល់ក្រុម គ្រូពេទ្យ ដល់មន្ត្រី និងអ្នកគ្រប់គ្នាដែលមិន ត្រឹមតែមិនរើសអើង ប៉ុណ្ណោះទេ ថែមទាំងឧបត្ថម្ភ គាំទ្រយ៉ាងកក់ក្តៅ ថែមទៀតផង ។

គាត់បានលាទាំងក្តី អាល័យពីបន្ទប់ដាច់ ដោយឡែកដែលជា ទីទទួលពិនិត្យ ព្យបាលជម្ងឺកូវីដ១៩ (COVID-19) ក្នុងមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ហើយជិះរថយន្ត អមទៅដោយលោក អភិបាលខេត្ត វិលមកផ្ទះវិញ។

លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរ សុខាភិបាលខេត្ត បន្ទាយមានជ័យឲ្យដឹង ថាក្រុមការងារ បានឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាល ខេត្តបានទទួលអ្នក ជម្ងឺកូវីត១៩ ដំបូងគេចំនួន២នាក់ កាលពីថ្ងៃទី១៦ខែមីនា ។

លោកអ៊ុំរាត្រី រួមជាមួយមន្ត្រី ក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា ញាតិមិត្តជូន ដំណើរអ្នកឈ្នះ ជម្ងឺកូវីត១៩ រូបនេះដល់ផ្ទះ ផងដែរដោយ ជោគជ័យផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *