ប្តីប្រពន្ធវ័យ ចំណាស់មួយគូរ ឈ្លោះប្រកែកគ្នា ធ្វើឲ្យប្តីមានកំហឹង បានចាក់សាំងដុត ផ្ទះ​រួចក៏ត្រូវភ្លើង ឆេះស្លាប់ ជាមួយនិងផ្ទះ​ នៅស្រុកសំបូរ​ ខេត្តក្រចេះ​

(ខេត្ត​ក្រចេះ)​ ៖ ​ប្តីប្រពន្ធវ័យចំណាស់ មួយគូរឈ្លោះប្រកែក គ្នាធ្វើអោយប្តីគិត ខ្លីចាក់សាំងដុត ស្លាប់ខ្លួនទាំង ប្តីប្រពន្ធតែអកុសល់ ប្តីស្លាប់ក្នុងភ្នក់ភ្លើ ប្រពន្ធបានរើ បំរាស់ស្ទុះចេញក្រៅ ទាន់ពេលវាលា ហេតុការដ៏ភ្ញាក់ ផ្អើលនេះកើត ឡើងកាលពីព្រឹក ថ្ងៃទី២៩ខែមិនាឆ្នាំ ២០២០វេលា១០និង ៤០នាទីនៅចំណុចភូមិស្រែត្រែង​ ឃុំក្បាលដំរី​ ស្រុកសំបូរ​ ខេត្តក្រចេះ​។

សមត្ថកិច្ចមូលដ្ឋាន​ បានប្រាប់ឲ្យដឹងថា​ ករណីអគ្គិភ័យ​នេះ​ បង្កដោយប្ដីឈ្មោះ​ ឌី​ ឃ្វា​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅ ភូមិស្រែត្រែង​ ឃុំក្បាលដំរី​ ស្រុកសំបូរ​ ខេត្តក្រចេះ​ បានឈ្លោះប្រកែក ជាប្រពន្ធឈ្មោះ​ ឌៀប​ រ៉ា​ ភេទ​ស្រី​ អាយុ​៥២​ឆ្នាំ​ មានទីលំនៅភូមិ ឃុំខាងលើក្នុងពេល ឈ្លោះប្រកែកគ្នាឈ្មោះ​ ឌី​ ឃ្វា​ (​ជាប្ដី)​ បានទាញប្រពន្ធចូលក្នុងផ្ទះ​ ហើយចាក់សាំងដុត ពេលនោះ​ ប្រពន្ធបានរើបំរាស់ ស្ទុះចេញក្រៅ ចំពោះប្តីនៅក្នុងផ្ទះ​ ត្រូវភ្លើងឆេះស្លាប់ ជាមួយនិងផ្ទះពីរខ្នង​ ដែលមានទទឹងប្រវែង​ ៨ម៉ែត្រ​ និងបណ្តោយប្រវែង​ ៩ម៉ែត្រ​ ប្រក់ក្បឿងជញ្ជាំងក្តារ​ ឆេះអស់ទាំងស្រុងតែម្ដ​ង​។

ចំណែកឈ្មោះ​ ឌៀប​ រ៉ា​ (ជាប្រពន្ធ)​ ក៏ត្រូវរលាកភ្លើង រងរបួស​ ពេលនេះកម្លាំង​ កំពុងបញ្ជូនទៅ ព្យាបាល​ នៅមន្ទីរពេទ្យ។

ករណីនេះ​ រថយន្តពន្លត់អគ្គីភ័យ របស់អធិការ ស្រុកសំបូរ​ ចេញអន្តរាគមន៍ពុំ ទាន់ទេ​ ព្រោះដុតនឹងសាំង ឆេះលឿនពេក ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *