យុវជនវ័យក្មេង១ក្រុម ផ្តុំក្បាលគ្នាលក់ជក់គ្រឿង ញៀននៅក្រុងប៉ោយប៉ែត ត្រូវនគរបាលឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ យុវជនវ័យក្មេងៗ១សំបុកផ្តុំក្បាលគ្នាជក់ និងលក់ថ្នាំញៀនយ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ត្រូវបានកំលាំងនគរបាល ក្រុងប៉ោយប៉ែតឃាត់ ខ្លួននៅយប់ ទី២៨ខែមីនា ឆ្នាំ២០២០។

នគរបាលមូលដ្ឋាន ប៉ោយប៉ែតបាន ប្រាប់ឲ្យដឹងថានៅ វេលាម៉ោង៧យប់ កម្លាំងនគរបាលក្រុង ប៉ោយប៉ែត១ក្រុម បានចុះល្បាតក្នុង ភូមិសាស្ត្រក្រុងប៉ោយប៉ែត លុះដល់ចំណុចភ្នំ១០០ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានជួបជនសង្ស័យ ចំនួន២នាក់ម្នាក់ជាអ្នក លក់គ្រឿងញៀននិងម្នាក់ ទៀតជាអ្នកជក់ថ្នាំញៀន សមត្ថកិច្ចបានឃាត់ខ្លួន ឆែកក្នុងខ្លួនឃើញថ្នាំ ញៀនប្រភេទ ម្សៅពណ៌សថ្លា ចំនួន៤៣កូនថង់ ម្សៅម៉ត់ពណ៌សថ្លា១ កូនថង់ថ្នាំគ្រាប់ប្រភេ មេតំហ្វេតាមីនពណ៌ ក្រហមមានអក្សរ WY​ពណ៌ក្រហម ចំនួន២គ្រាប់ថ្នាំគ្រាប់ ពណ៌បៃតងក្នុងកូន ថង់តូចចំនួន២គ្រាប់ បំពង់ចូក២ ដែកកេះ២និងសំបក ថង់សម្រាប់ច្រកមួយចំនួន។

ក្រោយពីចាប់ឃាត់ ខ្លួនជនសង្ស័យឈ្មោះ វណ្ណ រ៉ាហ្វានិងរឿន រក្សា យកមកធ្វើការសាក សួរចម្លើយ  កម្លាំង នគរបាលឈានដល់ ការចាប់ឃាត់ខ្លួនជន សង្ស័យលក់និងជក់ថ្នាំ ញៀនបាន២នាក់ បន្ថែម ទៀតនៅថ្ងៃទី២៨ ខែមិនាឆ្នាំ២០២០ ចំណុចកា ស៊ីណូនាគទិព្វ ក្នុងភូមិក្បាស្បាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ឈ្មោះសុត សំណាង ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតបានជញ្ជីង សម្រាប់ថ្លឹងថ្នាំញៀន១ទូរស័ព្ទដៃ១និងម្នាក់ទៀតឈ្មោះឃឿន ឃឿង ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ​ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រកឃើញថ្នាំញៀន ប្រភេទម្សៅពណ៌សថ្លា ចំនួន៣០កូនថង់ដាក់ក្នុង កាបូបរាងមូល និងបំពង់ចូកថ្នាំ១ ។

ជនសង្ស័យទាំង៤នាក់ បានបញ្ជូនស្នងការ នគរបាលខេត្តចាត់ការបន្ត។ លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរងទទួលផែន ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាជន សង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងថ្នាំ​ញៀនក្រោយពីធ្វើ កំណត់ហេតុហើយ ត្រូវបានកម្លាំង នគរបាលជំនាញ ប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលា ដំបូងខេត្តដើម្បីចាត់ ការតាមផ្លូវផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *