លោកហ៊ាល ទូចមេគយ ខេត្តកំពង់ឆ្នាំង បង្កើនអំពើពុករលួយ កាន់តែខ្លាំងឡើងៗ

(ខេត្តកំពង់ឆ្នាំង)៖ ថ្មីៗនេះមានប្រភពពី មន្ត្រីជុំវិញខេត្តកំពង់ឆ្នាំង និងមន្ត្រីជិតស្និទ្ធនឹង លោកហ៊ាល ទូចមេសាខា គយខេត្តកំពង់ឆ្នាំ បានបង្ហើបអោយដឹង ថាលោកហ៊ាលទូចមេគយខឹត្តកំពង់ឆ្នាង បានប្រមូលលុយមួយផ្នែក ពីអំពើពុករលួយរបស់ ខ្លួនគឺយកទៅលេង ល្បែងស៊ីចាយជាមួយ ស្រីស្នេហ៍នឹង យកទៅ ចាក់ល្បែងកន្ទុយ លេខផងដែរ។

ប្រភពពីមន្ត្រីគយ ក្នុងខេត្តកំពង់ឆ្នាំងដែល ស្និទ្ធនឹងលោកហ៊ាល ទូចបានឲ្យដឹងទៀតថា មួយរយៈចុង ក្រោយនេះមាន ឈ្មួញដឹកទំនិញពី ច្រកទ្វារព្រំដែនកម្ពុជា ថៃមានខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលឆ្លងកាត់ផ្លូវជាតិ លេខ៥ចូលឆ្លងកាត់ ខេត្តកំពង់ឆ្នាំង ទៅរាជធានីភ្នំពេញ ត្រូវរងការគាបសង្កត់ យកលុយលើតុក្រោមតុ ពីសំណាក់លោកហ៊ាល ទូចកាន់តែច្រើនឡើងៗ ឈ្មួញខ្លះដែល ដឹកទំនិញបង់ពន្ធ ត្រឹមត្រូវពីរច្រកព្រំដែន រួចហើយក៏ដោយក៏ចៀស មិនផុតពីការបង់លុយ លើតុក្រោមតុកឲ្យ លោកហ៊ាលទូចតាមការ ទៅតាមកំណត់។

ហើយរាល់ការបង់លុយមិន ត្រូវបានទទួលបង្កាន់ដៃ ឬវិក័យបត្របង់ ប្រាក់នោះទេ ទន្ទឹមនឹងនេះឈ្មួញធំ ៗដែលដឹកជញ្ជូន ទំនិញឆ្លងកាត់ផ្លូវ ជាតិលេខ៥ចូល ខេត្តកំពង់ឆ្នាំងហួស ទៅរាជធានីភ្នំពេញ គឺជាប្រភពចំណូល ដ៏ធំសម្រាប់លោក ហ៊ាលទូចយកទៅ លេងល្បែងស៊ីសង និងដើរលេងស៊ីចាយហឹហា ជាមួយស្រីស្នេហ៍ ដូចដែលបណ្ដាញព័ត៌មាន នានាចុះផ្សាយជាបន្ត បន្ទាប់រួចមកហើយ។

ជុំវិញរឿងអាស្រូវពុក រលួយច្រើនបែបច្រើន យ៉ាងរបស់លោកហ៊ាល ទូច ដូចបានរៀបរាប់ ខាងលើនេះ ទើបមន្ត្រីគយក្នុងអង្គភាព សាខាគយខេត្តកំពង់ ឆ្នាំងមួយចំនួនបានអំពាវនាវ ឲ្យលោកអូនព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាត់វិធាន ការទប់ស្កាត់ខ្លះផង ដោយហេតុថា លោកគុណ ញឹម ដែលជាមេគយធំ ក៏ដូចជាអគ្គនាយករងនៃ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជាច្រើនទៀត ធ្វើមិនដឹងមិនលឺនៅរឿ ងអាស្រូវពុករលួយមិន ប្រក្រតីរបស់លោកហ៊ាល ទូច ប្រធានសាខា គយខេត្តកំពង់ឆ្នាំង ដូច្នេះហើយទើបលោក ហ៊ាលទូច តែងតែប្រើឈ្មោះ លោកគុណ ញឹមដែលជាអគ្គ នាយកនៃអគ្គនាយក គយនិងរដ្ឋករកម្ពុជាដើម្បីបិទ បាំងរឿងអាស្រូវពុករលួយ និងទង្វើមិនប្រក្រតីរបស់ ខ្លួនដោយគ្មានញ ញើតអ្នកណាឡើយ។

ពាក់ព័ន្ធជុំវិញរឿងអាស្រូវលោកហ៊ាលទូចមេគយខេត្តកំពង់ឆ្នាំងប្រព្រឹត្តអំពើពុករលួយតាមតែទង្វើចិត្តផងដែរអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំពីលោកហ៊ាលទូចបានទេព្រោះគ្មានលេខទំនាក់ទំនងទោះជាយ៉ាងណាអង្គភាពសារព័ត៌មានយើងរងចាំការបកស្រាយពីលោកមេគយខេត្តកំពង់ឆ្នាំងរាល់ម៉ោងធ្វើការ៕ដោយលោក  មុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *