មន្ត្រីកាំកុងត្រួល និងមន្ត្រីពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យនៅផ្សារ ហ៊ុយឡេងទំនិញ ជាង៤០មុខរក ឃើញជាតិភូរ៉ាក់ នៅក្នុងលតស្វិត បន្តិចបន្ទួច

(ខេត្តបន្ទាយមានជ័យ)៖ ​មន្ត្រីកាំកុងត្រួលដឹក នាំដោយលោកសាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រួល ខេត្តបន្ទាយមានជ័យ និងមន្ត្រីពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោកប៉ុកឡាជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យនៅ ផ្សារហ៊ុយឡេងទំនិញ ជាង៤០មុខរកឃើញ ជាតិភូរ៉ាក់នៅក្នុងលត ស្វិតបន្តិចបន្ទួច នៅព្រឹក ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២០ នៅផ្យារហ៊ុយឡេង ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកប៉ុកឡាជីបាន មានប្រសាសន៍ប្រាប់ អ្នកយកព័ត៍មានឲ្យ ដឹងថាការបើកយុទ្ធនាការ ចុះពិនិត្យនិង ធ្វើការទប់ស្កាត់ ទំនិញខូចគុណភាព អាជីវករក្នុងផ្សារហ៊ុយឡេង ជោគជ័យមានទំនិញជាង ៤០មុខក្នុងនោះបាន រកឃើញលតស្វិតមាន ដាក់ជាតិភូរ៉ាកតែមាន លាយតែបន្តិចបន្ទួច តែប៉ុណ្ណោះ។

លោកប៉ុកឡាជីបានបញ្ជាក់ ឲ្យដឹងទៀតថាចំណែកទិញ បន្លែនិងផ្លែឈើពីផ្សេងៗ នោះសុទ្ធដឹកពីស្រែចំ ការពីជនបទយកមក លក់ត្រឹមត្រូវព្រោះ គ្មានជាតិគីមីនោះឡើយ។

ក្នុងនោះលោកបាន ឲ្យប្រជាជនខ្មែរ ងាក​មកគាំទ្រ និង​​​​ប្រើ​ប្រាស់​​ទំ និញ​ផលិតក្នុង​ស្រុក ជំនួសទំនិញនាំ​ ចូល​ពី​បរទេស ដើម្បីបានរួមចំណែក ពង្រឹងចង្វាក់ផលិត កម្មក្នុងស្រុក និងបង្កើតឱកាស​ការ​ងារ កាន់តែច្រើនជូនប្រជាជន​ តាមរយៈការផ្ដល់​​នូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដល់​ផលិតករ​​​ក្នុង​ប្រទេស  សំដៅធ្វើយ៉ាង​ណា ​ផលិតនូវ​ទំ​និញ​​​ដែលមាន គុណភាពខ្ពស់ មាន​​អនាម័យ និង​មាន​សុវត្ថិភាព​គ្រប់​គ្រាន់ អាចប្រកួត​​ប្រជែង ​ជាមួយ​ទំនិញ​​នាំចូល​ពី ​បរទេសបានទៀតផង។

លោកបានបញ្ជាក់ឲ្យដឹងទៀត ថាការទប់ស្កាត់ទំនិញ ​ខូចគុណភាព ដែល​ជនខិលខូច​ មួយចំនួន​លួច  បញ្ចេញ​មក​លក់ ​ចែកចាយ​លើ​ទីផ្សារ​ ដូចជា​ សរសៃ​មី​លឿង គុយទាវ​សរសៃ​តូច ប្រហិត​សាច់គោ មឹក បង្គារ បន្លែ​គន្លែគ្រប់ប្រភេទ ដើម្បីរកសារធាតុគីមី បើរកឃើញមានសារធាតុ គីមីក្នុងទំនិញទាំងនោះ ហាមឃាត់ដាក់ លក់តាមផ្សារជាដាច់ខាត។

ក្នុងលោកបានបញ្ជាក់ ថាដើម្បីឲ្យប្រជាពល រដ្ឋមានការយល់ដឹង ពីមុខសញ្ញាផលិតផល ចំណីអាហារដែលមានហានិភ័យ បង្កប៉ះពាល់សុខភាពធ្វើ​នេះ គឺជា​ការ ដាស់តឿន ដល់​បងប្អូន​ពលរដ្ឋឲ្យគួរ​ចៀសវាង ក្នុងការ​ជៀវ រឺ​ទិញ របស់​ដែល​ខួច​គុណភាព យកទៅ​បរិភោគ អាចមាន​ផលប៉ះពាល់ ដល់​សុខភាព រឺក៏​កើតមាន​ អាកា​រះ​ផ្សេងៗ កើតឡើងនៅក្នុងខ្លួន។

ក្នុងនោះដែរមន្ត្រីកាំកុង ត្រូលបានធ្វើការ អប់រំអាជីវករ នៅតាម​ទីផ្សារ រឺ​កន្លែង​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​ពលរដ្ឋ បាន​យល់ ពី​ទំនិញ​ដែល​ខូចគុណភាព និង ហួស​កាលកំណត់ ។

លោកបានបញ្ជាក់ឲ្យដឹងទៀត ថាក្រោយពីមន្ត្រីកាំកុង ត្រួលចុះធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋកន្លង មក​ទំនិញ​ដែល ​ខូចគុណភាព និង ហួស​កាលកំណត់ បណ្តាលធ្វើឲ្យខូចគុណ ភាពនោះប្រជាពលរដ្ឋ មានការយល់ដឹង បានច្រើនហើយ ឥឡូវនេះ។

តែពួកឈ្មួញវិញនៅតែថ្កើន និងបទបញ្ជារបស់មត្ថកិច្ច អ្វីដែលអាចធ្វើបានកេហាន ទាំងអស់មិនគិតអំពី ផលប៉ះពាល់សុខភាព របស់ប្រជាពលរដ្ឋឡើយ។

លោកបានបញ្ជាក់ទៀត ថាការចុះពិនិត្យនោះ កំលាំងលោកបានដក ហូតទំនិញមួយចំនួនដើម្បី យកទៅពិនិត្យនៅ កន្លែងកាំកុងត្រួល នៅក្រុងប៉ោយប៉ែតដើម្បី ឲ្យអស់ចិត្តថាទំនិញទាំង អស់នេះមានជាតិមីអត់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *