ផ្ទះប្រជាពលរដ្ឋ៧ខ្នង និងសាលា១ខ្នង រងគ្រោះដោយខ្យល់ កន្ត្រាក់ត្រូវនគរបាល ក្រុងប៉ោយប៉ែត ជួយធ្វើការជួស ជុលឡើងវិញ

(ខេត្តបន្ទាយមានជ័យ)៖ ផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន៧ខ្នងនិងសាលា រៀន១ខ្នង នៅភូមិចំនួន២ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងគ្រោះដោយសារ ខ្យល់កន្ត្រាក់ត្រូវនគរ បាលក្រុង ប៉ោយប៉ែតជួយ ធ្វើការជួសជុល ឡើងវិញនៅល្ងាច ថ្ងៃទី ៥ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៦ និង៣០នាទីព្រឹក។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់អ្នកយក ព័ត័មានឲ្យដឹងថា នៅល្ងាចថ្ងៃទី ៤ខែមីនា ឆ្នាំ២០២០ មានភ្លៀងកក់ខែ មួយមេលាយឡំទៅ ដោយខ្យល់កន្ត្រាក់ បោកបក់មកចំផ្ទះ របស់ប្រជាពលរដ្ឋ ចំនួន៧ខ្នង និងសាលារៀន១ខ្នង នៅភូមិចំនួន២ក្នុ ងនោះមានសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រងនូវការប៉ះពាល់ខូច ខាតចំនួន៧ខ្នង របើកដំបូល និងខូចខាត ធ្ងន់ប្រហែល៥ខ្នង។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងទៀតថា ការខូចខាតផ្ទះរបស់ ប្រជាពលរដ្ឋដោយខ្យល់ កន្ត្រាក់នៅភូមិរស្មី សេរីភាពចំនួន៤ខ្នង និងសាលារៀនចំនួន១ខ្នង របើកដំបូលស័ង្កសីចំនួន ៣១សន្លឹក និងភូមិសុខសាន្តចំនួន ៣ខ្នងរបើកដំបូលខូច ខាតស័ង្កសីចំនួន៣សន្លឹក។

ក្រោយពីផ្ទះប្រជាពល រដ្ឋជួបគ្រោះថ្នាក់ដោយខ្យល់ កន្ត្រាក់នោះលោកឧត្តម សេនីយ៍ទោអាត់  ខែម ស្នងកា រនគរបាលខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី៥ខែមីនាឆ្នាំ ២០២០នេះបានឲ្យ កម្លាំងនគរបាលក្រុងប៉ោយ ប៉ែតនិងកងកម្លាំង វរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ ៨៩១សហការជាមួយ អាជ្ញាធរក្រុង ប៉ោយប៉ែតមនិងភូមិ សង្កាត់បានចុះ ជួយប្រមូលស័ង្កសី និងជួយជួសជុល ប្រក់ដំបូលផ្ទះជូនប្រជាពលរដ្ឋ និងសាលារៀន ដើម្បីបានសិស្សានុ សិស្សរៀនសូត្ររស់ នៅនិងបានសិស្ស សាលាបានចូលរៀនឡើងវិញ ។

ចំពោះករណីខ្សល់កន្ត្រាក់ នេះពុំបណ្តាលឲ្យ មានគ្រោះថ្នាក់ដល់ មនុស្សនិងសត្វនោះឡើយ ហើយនេះគឺជាលើកទី១ នៅខេត្តបន្ទាយមាន ក្នុងឆ្នាំ២០២០នេះមាន ភ្លៀងកក់ខែ១មេ បង្កឲ្យប៉ះពាល់លំនៅដ្ឋាន របស់ប្រជាពល រដ្ឋនិងទ្រព្យសម្បត្តិ របស់សាធារណៈគួរឲ្យ សោកស្តាយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *