សមត្ថកិច្ច ឃាត់ខ្លួនបានជន សង្ស័យម្នាក់ជា មុខសញ្ញាកាច់ករម៉ូតូយ៉ាង សកម្មក្នុងក្រុងបាត់ដំបង

(ខេត្តបាត់ដំបង)៖ ជនសង្ស័យម្នាក់ ត្រូបានកម្លាំងនគរបាល ខេត្តបាត់ដំបងដឹក នាំដោយលោកវរ សេនីយ៍ទោឈឿង គឹមសុងប្រធាន ការិយាល័យនគរ បាលព្រហ្មទណ្ឌ កំរិតស្រាល សហការជាមួយ កម្លាំងនគរបាល ក្រុងបាត់ដំបងបាន ចុះបង្ក្រាប់ករណីចោរ កាច់សោរម៉ូតូមួយ កន្លែងនិងឃាត់ខ្លួនជន សង្ស័យបានម្នាក់ កាលពីរសៀលថ្ងៃទី ០២ខែមិនាឆ្នាំ២០២០ វេលាម៉ោង១៥និង៣០ នាទីនៅចំណុចផ្ទះ សំណាក់យីហោប៊ែមប៊ូ ស្ថិតក្នុងភូមិចំការឫស្សី សង្កាត់ព្រែកព្រះ ស្តេចក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោឈឿង គឹមសុង ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិត ស្រាលបានប្រាប់ អោយដឹងថាជន សង្ស័យដែលកម្លាំង ជំនាញឃាត់ខ្លួនបាន មានឈ្មោះ ផុន សុភា ហៅភា ភេទប្រុសអាយុ ២៦ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិត្នោត ជុំឃុំកោះស្រុក ពញាឮខេត្តកណ្ដាល ។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើ កម្លាំងជំនាញដក ហូតបានវត្ថុតាងរួមមាន កូនសោរម៉ូតូចំនួន ៤គ្រាប់កូនសោដែក រាងអក្សរតេ ចំនួន ០១ដើមកូនសោដែក  រាងអក្សរអិល  ចំនួន០១ដើម ទល់រវីសដែក ដងជរ័ ចំនួន០១ដើម ស៊ីមកាតទូរសព្ទចំនួន០១ខ្ចៅ មិន សម្រាប់ចាប់ស្លាក លេខម៉ូតូ ចំនួន០១គ្រាប់និង ខោអាវដែលពាក់ ធ្វើសកម្មភាពចំនួន ០១កំប្លេរផងដែរ។

បច្ចុប្បន្នជនសង្ស័យរួម ទាំងវត្ថុតាងខាងលើ បានប្រគល់អោយ ការិយាល័យជំនាញ ដើម្បីចាត់ការបន្ត តាមនីតិវិធី ច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *