សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាងផ្សារដែកម្នាក់ពាក់ ព័ន្ធករណីជួញ ដូរគ្រឿងញៀន

(រាជធានីភ្នំពេញ)៖ ជនសង្ស័យម្នាក់ ត្រូវបានលម្លាំងនគរបាល ក្រុងភ្នំពេញឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីកម្លាំងនគរបាលចរណ៍ផ្លូវគោកនៃអធិការក្រុងភ្នំពេញដាក់គោលដៅត្រួតពិនិត្យរកឃើញគ្រឿងញៀនមួយចំនួនហេតុការនេះកើតឡើង កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នៅចំណុចខាងក្រោមស្ពានអាកាសផ្សារដីហុយ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាង លើមានឈ្មោះ រ៉ាត រឿន អាយុ ៣១ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ ការចាប់ខ្លួន កម្លាំងនគរបាល ចរាចរណ៍ក្រុង  បានដាក់គោល ដៅត្រួតពិនិត្យច្បាប់ ចរាចរណ៍ជើងគោក កាលពីរសៀលថ្ងៃទី២ ខែមីនា ខណៈពេលដែលជនសង្ស័យ ឃើញសមត្ថកិច្ច ក៏បានផ្តួលម៉ូតូរួច រត់គេចខ្លួនតែម្តង ហើយភ្លាមៗនោះ កម្លាំងនគរបាលចរាចរណ៍ បានរាយការណ៍ទៅ កម្លាំងនគរបាលប៉ុស្តិ៍ អូរបែកក្អម ធ្វើការឡោមព័ទ្ធជន សង្ស័យខាងលើ ព្រមទាំងឆែក ឃើញថ្នាំញៀន ៤កញ្ចប់ធំ ដែលលាក់ទុក បម្រុងយកទៅចែក ចាយបន្ត។

ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ សមត្ថកិច្ចបានបញ្ជូន ទៅកាន់ប៉ុស្តិ៍នគរបាល អូរបែកក្អម ដើម្បីសាកសួរបន្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា ថ្នាំញៀនទាំង៤កញ្ចប់ខាងលើ ពិតជារបស់ខ្លួនមែន ដោយរូបគេទិញ យកទៅលក់បន្ត ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងតែឃុំខ្លួននៅ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខដើម្បី ចាត់ការតាមនិតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *