ស្នងការដ្ឋាននគរ បាលខេត្ដប៉ៃលិន បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ ប្រចាំ ខែកុម្ភៈទិសដៅសម្រាប់ខែមិនា

(ខេត្តប៉ៃលិន)៖នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ ប្រចាំ ខែកុម្ភៈ លើកទិសដៅសម្រាប់ខែមីនា ឆ្នាំ២០២០និង ផ្សព្វផ្សាយផែន ការសកម្មភាព សម្រាប់ឆ្នាំ២០២០។

នៅក្នុងកម្មវិធីបូក សរុបការងារនេះផង ដែរលោកវរ សេនីយ៍ទោ ឡាំ សំរឹទ្ធ នាយការិយាល័យ សរុបផែនការ បានអានរបាយការណ៍ ប្រចាំខែកុម្ភៈ លើកទិសដៅ សម្រាប់ខែមីនា ឆ្នាំ២០២០។

លោកឧត្ដម សេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ ក្នុងពិធីបូកសរុបការងារ និងណែនាំគោល ការណ៍មួយចំនួន ជាពិសេសក៏បាន ដាក់ផែនការអោយ លោកវរសេនីយ៍ឯក ស៊ុក សុផល ស្នងការរង  ផែនការងារ សណ្ដាប់ធ្នាប់ រៀបចំកម្លាំងនគរ បាលចរាចរណ៍ ផ្លូវគោកធ្វើការចុះ ល្បាតដើម្បីរឹតបន្តឹង ច្បាស់ ចរាចរណ៍ផ្លូវគោក នូវតាមដងផ្លូវ និងទីប្រជុំជន។

នៅក្នុងនេះផងដែរ លោកឧត្ដមសេនីយ៍ ស្នងការ ក៏បានសំណូមពរ អោយប្រជាពលរដ្ឋ ចូលរួមគោរព ច្បាប់ទាំងអស់គ្នា ពេលបើកបរទោចក្រយាន (ម៉ូតូ) សូមពាក់មួកសុវត្ថិភាព និងរថយន្តពាក់ខ្សែ ក្រវាត់សុវត្ថិភាព ជៀសវាងជួបគ្រោះថ្នាក់ ណាមួយដែល កើតឡើងដោយថាហេតុ ៕ដោយលោកមុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *