បុរសម្នាក់បើកបរ ម៉ូតូខ្វះការប្រុងប្រយ័ត្ន ទៅបុកគោយន្តកន្ត្រៃ ពីក្រោយបណ្តាល អោយស្លាប់ភ្លាមៗ នៅនិងកន្លែង

(ខេត្តពោធិសាត់)៖ បុរសម្នាក់ជិៈម៉ូតូខ្វះ ការប្រុងប្រយ័ត្នបាន ទៅបុកគោយន្ត កន្ត្រៃដឹកជំនៀឈើ ពីក្រោយបណ្តាល អោយស្លាប់ភ្លាមៗ នៅនិងកន្លែងហេតុការ នេះកើតឡើងកាល ពីយប់ថ្ងៃទី០៤ខែមិនា ឆ្នាំ២០២០វាលាម៉ោង ១០និង២០នាទីនៅ លើកណាត់ផ្លូវកៅស៊ូ លេខ១៥៥ស្ថិតក្នុង ភូមិប៉ែនឃុំលាច ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់អោយដឹង ថាសពជនរងគ្រោះ មានឈ្មោះធឿន ចន្ថាភេទប្រុសអាយុ២២ ឆ្នាំមានមុខរបរ ជាកសិកររស់ នៅក្នុងភូមិព្រងិល ឃុំព្រងិលស្រុក ក្រវាញខេត្តពោធិសាត់។

សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិៈម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ  សារីឆ្នាំ២០១១ពាក់ ស្លាក់លេខ១A៤២៥២ បើកបរក្នុងទិសដៅ ពីត្បូងទៅជើងមក ដល់ចំណុចកើត ហេតុខាងលើ បានទៅបុកគោយន្ត កន្ត្រៃដឹកជំនៀរ ឈើពីក្រោយបណ្តាល អោយស្លាប់ភ្លាមៗ នៅនិងកន្លែង ចំណែកអ្នកបើក គោយន្តកន្ត្រៃក្រោយពី កើតហេតុបានគេច ខ្លួនបាត់ស្រមោល តែម្តង។

ក្រោយពីកើតហេតុ កម្លាំងគនរបាលចរណ៍ ផ្លូវគោកនៃអធិការរ ដ្ឋាននគរបាលស្រុក ក្រវ៉ាញបានចុះពិនិត្យ កន្លែងកើតហេតុនិងបាន ធ្វើការវាស់វែងព្រម ទាំងនាំយកវត្ថុតាងទាំង ២ខាងលើមកកាន់ អធិការរដ្ឋាន ស្រុកក្រវ៉ាញដើម្បីរង ចាំដោះស្រាយនៅពេល ក្រោយចំណែកឯសាក សពក្រោយពីកម្លាំងជំនាញ បានពិនិត្យរួចរាល់ ហើយក៏បានប្រគល់ ទៅអោយសាច់ញាតិ និងក្រុមគ្រួសារដើម្បី យកទៅធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *