ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង បញ្ជូនរថយន្ត៤គ្រឿង ដើម្បីដឹកទឹកចែកជូន ប្រជាពលរដ្ឋរងការខ្វះ ខាតទឹកប្រើប្រាស់ ចំនួន៦០គ្រួសារ រស់នៅភូមិអណ្តូង ស្នាយស្រុករលាប្អៀរ

(ខេត្តកំពង់ឆ្នាំង)៖ ស្នងការនគរបាល ខេត្តកំពង់ឆ្នាំងបញ្ជូន រថយន្តដឹកទឹកពន្លត់ អគ្គីភ័យចំនួន៤គ្រឿង ដើម្បីដឹកទឹកចែក ជូនប្រជាពលរដ្ឋ ចំនួន៦០គ្រួសារ ដែលរងការ ខ្វះខាតទឹកប្រើប្រាស់ ការចុះដឹកទឹក ចែកជូនប្រជាពលរដ្ឋ នេះធ្វើឡើងកាលពី រសៀលថ្ងៃទី០៤ ខែមិនាឆ្នាំ២០២០ ស្ថិតក្នុងភូមិអណ្តូង ស្នាយឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំងបាន ប្រាប់អោយដឹងថា ដោយចូល រំលែកទុកផល លំបាកក្នុងការ ខ្វះខាតទឹកប្រើប្រាស របស់ប្រជាពលរដ្ឋ ក្នុងនាមអាជ្ញាធរសមត្ថកិច្ច នគរបាលខេត្ត ផងលោកក៏បានបញ្ជូន រថយន្តដឹកទឹកពន្លត់ អគ្គីភ័យចំនួន៤គ្រឿង ដើម្បីដឹកទឹកចែកជូន ប្រជាពលរដ្ឋ ប្រមាណ៦០គ្រួសារ ដែលរងការខ្វះខាតទឹក ប្រើប្រាស់រស់នៅ ចំណុចភូមិឃុំខាង លើនេះផងដែរ។

ចំណែកលោកសោមវឺន អភិបាលស្រុករលាប្អៀរ បានប្រាប់អោយដឹងថា ភូមិអណ្តូងស្នាយគឺជា ភូមិមួយ តែងតែរងការខ្វះខាត ទឹកប្រើប្រាស់រាល់ រដូវប្រាំងដោយសារ នៅចំណុចតំបន់ ភូមិខាងលើនេះគឺគ្មាន ប្រភពទឹកសូម្បីតែ ជីកអណ្តូងក៏អត់ ទឹកចេញដែរអញ្ចឹង ហើយធ្វើអោយភូមិ នេះខ្វះខាតទឹករាល់រដូវ ប្រាំងបែបនេះ។

ក្នុងនោះផងដែរអភិបាល ស្រុករលាប្អៀរ ក៏បានថ្លែងអំណរគុណ ដល់លោកស្នង ការស្នងការ ស្នងការរង ខេត្តកំពង់ឆ្នាំងដែល បានយកចិត្តទុកដាក់ ជួយគិតគូរ ដល់បងប្អូនប្រជា ពរដ្ឋដែលពួកគាត់ កំពុងតែជួបការ លំបាកខ្វះខាតទឹក ប្រើប្រាស់អោយមាន ទឹកប្រើប្រាស់វិញផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *