សមត្ថកិច្ចថៃ ឃាត់ខ្លួនមនុស្ស៦នាក់ ដែលកំពុងកែច្នៃ ម៉ាស់ចាស់ៗបញ្ចេញ លក់លើទីផ្សារនៅ ក្នុងខេត្ត សារៈបុរី

(ប្រទេសថៃ)៖ ក្រុមយុវជនចំនួន៦នាក់ រួមនឹងកូនប្រុសរបស់ ម្ចាស់ផ្ទះម្នាក់ដែលជាអ្នក មើលការខុស ត្រូវត្រូវបានកម្លាំង សមត្ថកិច្ចថៃរួម សហការជាមួយនិងមន្ត្រី សុខាភិបាលនៃ ខេត្តសារៈបុរីប្រទេសថៃធ្វើ ការឃាត់ខ្លួន ជាបណ្តោះអាសន្ន ដើម្បីយកទៅសាកសួរ  បន្ទាប់ពីសមត្ថកិច្ច បានពិនិត្យឃើញថា ពួកគេកំពុង នាំយកម៉ាស់ អនាម័យចាស់ៗ ដែលគេប្រើរួចយក ទៅកែច្នៃអោយថ្មីវិញ ក្នុងការបញ្ចេញលក់ ទៅលើទីផ្សារវិញ ។

យោងតាមការ ផសាយរបស់ គេហទំព័រ Amarin News បានបញ្ជាក់ថាកាល ពីថ្ងៃទី២ខែមីនាឆ្នាំ ២០២០វេលាម៉ោង១ រសៀលត្រង់ចំណុច ផ្ទះលេខ ៥/២ភូមិ៦ ឃុំណងសួងស្រុក វិហានដែង ខេត្តសារៈបុរី ប្រទេសថៃ កម្លាំងសមត្ថកិច្ចថៃ រួមនឹងមន្ត្រីសុខាភិបាល បានសហការគ្នាចុះ ទៅកាន់ចំណុចខាងលើ ដែលលំនៅឋានខាង លើគឺជាផ្ទះរបស់ឈ្មោះ ជិនតាណាណាម វិឆ័យភេទស្រីអាយុ៤៧ ឆ្នាំ ។

គេហទំព័រដដែល បានបន្តថា  នៅក្នុងកិច្ចប្រតិ បត្តិការនោះគេមិន បានឃើញម្ចាស់ផ្ទះ នៅក្នុងផ្ទះនោះឡើយ ដោយមានតែកូន ប្រុសម្នាក់នៅមើល ការខុសត្រូវទៅ លើកម្មករចំនួន ៦នាក់  ដែលកូនប្រុសរូប នោះមានឈ្មោះ ឃុនអាណុន ដឺមសាន់អាយុ១៧ ឆ្នាំ ។

ដោយឡែកចំពោះកម្មករ ដែលសុទ្ធសឹងជា យុវជនមានចំនួន៦នាក់ បាននិងកំពុង បែងចែកតួនាទី គ្នាធ្វើការដោយអ្នក ខ្លះជាអ្នកជ្រើសរើស ម៉ាស់ដែលនៅប្រើបាន  ដាក់ទៅមួយកន្លែង ឯអ្នកខ្លះទៀតជាអ្នកបោកគក់ម៉ាស់ដោយម៉ាសុីនបោកគក់  និងខ្លះទៀតគឺជាអ្នកអ៊ុតម៉ាស់អោយរាបស្មើដូចរបស់ថ្មីវិញ ដោយគេបានប្រើប្រាស់ ឫស្សី៤ជ្រុងដើម្បី ទាញម៉ាស់អោយតឹង ងាយក្នុងការអ៊ុត។

និងផ្នែកចុងក្រោយ គឺជាអ្នកបត់ម៉ាស់ រៀបបញ្ចូលទៅក្នុងប្រអប់ ដើម្បីបញ្ចេញទៅលើ ទីផ្សារវិញ ។នៅជុំវិញបរិវេណ កន្លែងធ្វើការរបស់ ពួកគេគឺមានម៉ាស់ ចាស់ៗរាប់សិបម៉ឺនសន្លឹក ដែលគេបានប្រមូល យកមកដើម្បី «បោកអ៊ុត បត់» ស្របពេលដែល សង្គមកំពុងត្រូវការ ក្នុងការការពារមេរោគ « ខូវីត១៩ » ដូច្នេះ វាអាចជាតម្រូវការ ដ៏ចាំបាច់បំផុតក្នុង ការប្រើប្រាស់ប្រចាំ ថ្ងៃរបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសថៃ ទើបពួកគេហ៊ាន យកម៉ាស់ចាស់ៗដែល ប្រើរួចមកកែច្នៃអោយ ទៅជារបស់ថ្មីក្នុងការ បញ្ចេញលក់ លើទីផ្សារយ៉ាងនេះ ។

តាមការសារភាព របស់កូនប្រុសម្ចាស់ ផ្ទះបាននិយាយថា រឿងនាំម៉ាស់ចាស់ៗ មកពីណនោះខ្លួនមិន បានដឹងទេព្រោះ ម្តាយជាអ្នកគ្រប់គ្រង ដោយគ្រាន់តែដឹងថា កម្មករដែលធ្វើការនេះ គឺក្នុងតម្លៃ១បាត ទៅលើម៉ាស់១ សន្លឹកដូច្នេះពួកគេ ក្នុងម្នាក់ៗអាច បោកអ៊ុកបត់ បានពី៣០០ ទៅ ៤០០ សន្លឹកក្នុង១ថ្ងៃ។

បច្ចប្បន្ន សមត្ថកិច្ច កំពុងនាំមនុស្ស រួមនឹងវត្ថុតាង ទៅកាន់អង្គភាព ដើម្បីសាកសួរបន្ត ៕ ដោយលោក មួន រិទ្ធីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *