កិច្ចប្រជុំបូកសរុប ការងាររបស់ខេត្តអនុវត្ត បានកន្លងមកផ្តោត អារម្មណ៍លើការងារ គ្រោះមហន្តរាយនិង អីតីតៈអតីតយុទ្ធជន

(ខេត្តខេត្តបន្ទាយមានជ័យ)៖ ក្នុងពិធីបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅ ការងារសម្រាប់ អនុវត្តឆ្នាំ ២០២០នោះ លោកគន់គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្ម ពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ ថាក្នុងរយះ ពេលពេញ១ឆ្នាំនេះ រដ្ឋបាលខេត្តបន្ទាយ មានជ័យបានអនុវត្ត ការងារបានល្អលើ ការងារគ្រោះមហន្តរាយ និង អតីតះយុទ្ធជន នៅព្រឹក ថ្ងៃទី៤ ខែមិនា ឆ្នាំ២០២០ ក្នុងសាលប្រជុំសាលា ខេត្តដោយមានការចូលរួម លោកខេងស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ប្រធានមន្ទីរ អង្គភាពទាំង៣ និងមន្ត្រីពាក់ព័ន្ធជា ច្រើនរយនាក់។

ក្នុងនោះលោកអ៊ុំរាត្រី អានរបាយការណ៍ សង្ខេបពីលទ្ធផល អនវត្តន៍លើការងារ ឆ្នាំ២០១៩និងលើក ទិសដៅឆ្នាំ២០២០ បានឆ្លុះបញ្ចាំងពីលទ្ធផល សមិទ្ធផលរីក ចម្រើនលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខសណ្តាប់ ធ្នាប់សាធារណ: ស្ថេរភាពនិងបរិយា កាសនយោបាយដែល យើងគ្រប់គ្រង បានរឹងមាំ។

លោកអ៊ុំរាត្រីបាន បូកសរុបហើយដាក់ ចេញនូវទិសដៅការងារ របស់រដ្ឋាបាលខេត្តនា ឆ្នាំ២០២០ខាងមុខ រួមមាន ពង្រឹងនិងជំរុញការងារ ស្ថិតិនិងអត្រានុកូលដ្ឋាន អត្ថសញ្ញាណប័ណ្ណ ប័ណ្ណព្រំដែនការងារគណ:បញ្ជាការ ឯកភាពស្រុក ក្រុង ពង្រឹងសមត្ថភាពមន្ត្រី ការបង្កបង្កើន ផលស្រូវប្រាំង និងដំណាំផ្សេងៗ លើកកម្ពស់ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ទប់ស្កាត់ បង្ក្រាបអំពើរត់ពន្ធនិងបទល្មើស គ្រប់ជំនាញដើម្បីបង្កើន ចំណូលថវិកាឬចំណូល ពង្រឹង គាំទ្រការបង្កើន ប្រមូលពន្ធដារ គ្រប់ប្រភេទ ពង្រឹងគ្រប់គ្រងមូល ដ្ឋានអាជីវកម្ម ការថែទាំ ការពារ ជួសជុលបណ្តាញផ្លូវស្ពាន សំណង់នានា។

លោកបានបន្តទៀត ថាបន្តបង្កើនលើក កម្ពស់លើវិស័យសង្គម សេដ្ឋកិច្ចនានា ចំណែកវិស័យ សេវាកម្ម សេវារដ្ឋបាល សេវាសាធាណ:ក៏ត្រូវពង្រឹង ក្នុងនោះគាំពាការិ យាល័យច្រក ចេញចូលតែ។

ក្នុងឱកាសនោះ លោកគន់គីមបាន ធ្វើការវាយតម្លៃកោត សរសើរដល់មន្ត្រីថ្នាក់ ដឹកនាំនិងមន្ត្រី ទាំងផ្នែកស៊ីវិលនៃ អាជ្ញាធរដែនដី មន្ទីរស្ថាប័នជំនាញ កងកម្លាំងប្រដាប់ អាវុធរបស់ស្ថាប័នរដ្ឋ ព្រមទាំងស្ថា ប័នលទ្ធផល សមិទ្ធផលថ្មីៗបន្ថែមច្រើនសន្ធឹក នៅក្នុងខេត្ត បន្ទាយមានជ័យ។

លោកបានជម្រុញឲ្យ រដ្ឋបាលខេត្តនេះរឹង រឹតតែខិតខំទ្វេរឡើង ដោយចូលរួមជា មួយរាជរដ្ឋាភិបាល និងស្ថាប័នថ្នាក់ជាតិ ក្នុងការបង្កើនសមត្ថភាព លទ្ធភាពទទួលខុសត្រូវ ទ្រោលសភាពការណ៍ បច្ចុប្បន្នភាព និងតទៅខាងមុខ។

ក្នុងនោះលោកបាន លើកយករឿង គ្រោះមហន្តរាយ និងអតីតយុទ្ធជនថា សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជានិងជាប្រធាន សមាអភិតៈយុទ្ធជន កម្ពុជាកន្លងមកសម្តេច តែងតែយកចិត្ត ទុកដាក់ដល់ អតីតយុទ្ធជនផ្តល់ ទាំងគ្រឿងឧបភោគ និងបរិភោគ ថវិកា ពិសេសជួយ សាងសង់ផ្ទះឲ្យ ដល់អភិតៈយុទ្ធ ជនមិនដែលដាច់ ព្រោះសំអាងថាអភិតៈយុទ្ធ ជនជាកំលាំងកន្លង មកហានពលីជីវិត ក្នុងការពារទឹកដីហាន ប្តូរជីវិតសាច់ស្រស់ ឈាមស្រស់ជួនជាតិ មាតុភូមិហើយ ប្រទេសមានស្ថេរ ភាពរហូតមកដល់ សព្វថ្ងៃនេះក៏ដោយ សារតែកងកំលាំង ប្រដាប់អាវុធ អាវុធហត្ថ នគរបាលទាំង អស់ដែលជា អតីតៈយុទ្ធ ជននេះផងដែរ។

លោកបានបន្តថា ការបង្កើតសមាអភិតៈ យុទ្ធជនកម្ពុជាបង្កើត ឡើងវាមានសារៈ សំខាន់ណាស់ក្នុង វិស័យមនុស្សធម៌ សំរាប់ឆ្លើយតប សង្គ្រោះបន្ទាន់ដល់គ្រប់ គ្រួសាររងគ្រោះដោយ គ្រោះមហន្តរាយផ្យេងៗ ដូចជាជួយដល់ គ្រួសារកងទ័ពក្រីក្រ ប្រជាពលរដ្ឋមានការ ខ្វះខាត ក្នុងគ្រាមានអាសន្ន ផលវិបាកនៃគ្រោះមហត្តរាយ អ្នកផ្ទុកមេ រោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាឥត ទីពឹងជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *