ស្ត្រីជាប់ឃុំក្នុងពន្ធគារ ខេត្តបន្ទាយមានជ័យជិត ១០០នាក់បានទទួលអំណោយ ពីលោកអ៊ុំរាត្រីក្នុងថ្ងៃ ទិវាអន្តរជាតិនារី ៨ មិនា ខួបលើកទី១០៩

(ខេត្តបន្ទាយមានជ័យ)៖ លោកអ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយ មានជ័យអមដំណើរ ដោយអភិបាលរងខេត្ត លោកស្រីម៉េងគីមហួយ ប្រធានមន្ទីរ កិច្ចការនារី និងមន្ត្រីអ្នកមុខអ្នកការ ជាច្រើននាក់បាននាំយក អំណោយទៅចែក ជូនអ្នកជាប់​ឃុំ​ ដែល​ជាស្ត្រី​ នៅក្នុង​ពន្ធនាគារ​ ខេត្ត​បន្ទាយមានជ័យ​ ចំនួនជិត១០០នាក់ក្នុង ឱកាស​ខួបអនុ ស្សាវរីយ៍លើកទី ១០៩ ទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០២០ក្រោមប្រធាន បទមានសន្តិភាព មានការលើកកម្ពស់ សមភាពយានឌ័រ នៅព្រឹកថ្ងៃ​ទី​៣ខែ មីនា ២០២០ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យក្នុងស្ត្រី១នាក់ទទួល បានឃីត១កញ្ចប់ អាវយ៉ឺត១ សារុង១ កន្សែង១ និងថវិកាមួយចំនួន ពិធីនេះចែកនៅក្នុង ពន្ធនាគារផ្ទាល់តែម្តង។

លោកអ៊ុងស៊ីផាន ឧត្តមអត្ថានុរក្ស ថ្នាក់លេខ២និងជា ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យបានប្រាប់ អ្នកយកព័ត៏មាន ឲ្យដឹងថាជនជាប់ឃុំ ក្នុងពន្ធគារខេត្តបន្ទាយ មានជ័យកំពុងឃុំ ជាក់ស្តែងមាន ជនត្រូវចោទមកជាប់ចោទ ពិរុទ្ធជន និងទណ្ឌិត។

ក្នុងអ្នកជាប់ឃុំនោះ ច្រើនជាងគេគឺបទល្មើស គ្រឿងញៀនមានជន ជាប់ឃុំចូលថ្មីជាច្រើន នាក់ដែរក្នុងឆ្នាំនេះ។

លោកអ៊ុងស៊ីផានបាន បញ្ជាក់ឲ្យដឹងទៀតថា ជនជាប់ឃុំទាំង អស់ត្រូវបានប្រធាន ពន្ធនាគារយកចិត្ត ទុកដាក់បណ្តុះ បណ្តាលវិជ្ជាជីវះ ជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿង អេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរថ្នាក់ទី១ រហូតដល់ថ្នាក់ទី៨ជាដើម ក្នុងនោះជនជាប់ឃុំ ត្រូវបានបន្ធូបន្ធយ ទោសលើកលែង ទោសក្នុង១ឆ្នាំមាន ចំនួន៣លើក ។

ក្នុងនោះដែរលោក អ៊ុំរាត្រីបានប្រាប់ អ្នកយកព័ត៌មានឲ្យដឹង ថាដោយសារតែស្ត្រី ជាប់ពន្ធនាគារខ្លះមាន កូនជាប់ជាមួយ ផងនោះគឺមានការ ខ្លះខាតទើបលោក យកអំណោយរបស់រដ្ឋ បាលខេត្តផ្ទាល់សំរាប់ ឆ្លើយតបសង្គ្រោះ បន្ទាន់ដល់ស្ត្រីទាំង អស់នេះជូនដល់អ្នក ដែលត្រូវជាប់ឃុំ ទាំងអស់ដើម្បីចូលរួម លើកកំពស់អ្នក ទោសហូបចុក ឲ្យបានគ្រប់គ្រាន់។

លោកបានបញ្ជាក់ទៀត ថារដ្ឋបាលខេត្តនៅ បន្តចុះជួយចែកអំណោយ ជួនដល់គ្រួសារជន រងគ្រោះដោយខ្យល់កន្ត្រាក់ អ្នកគ្មានទីពឹង ជនអត់ឃ្លាន អ្នកកើតអេដស៌ ដែលរងគ្រោះ ទាំងអស់នោះមិនទុក ចោលឲ្យប្រជាពល រដ្ឋណាម្នាក់អត់ បាយស្លាប់ឡើយ។

លោកបានធ្វើការផ្តាំផ្ញើរ ដល់អ្នកជាប់ឃុំទាំង អស់ក្រោយពីស្គាល់រសជាតិ ជាប់គុកហើយចេញ មកវិញត្រូវចេះកែខ្លួន ឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់ នៅក្នុងសង្គមបានស្រួល និងបានសេចក្តីសុខ។

ក្នុងនោះស្ត្រីដែលកំពុង ជាប់ពន្ធនាគារបាន ទទួលអំណោយនោះ បានថ្លែងអំណរគុណ ដល់លោកអ៊ុងស៊ីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២ និងជាប្រធានពន្ធនាគារខេត្ត លោកអ៊ុំរាត្រីអភិបាលខេត្ត អភិបាលរងខេត្ត ប្រធានកិច្ចការនារី និងមន្ត្រីអមដំណើរដែរ បានយកចិត្តទុកដាក់ ក្នុងយកអំណោយយក ចែកដល់ស្ត្រីដែល កំពុងជាប់ឃុំនេះ ក្នុងថ្ងៃទិវាអន្តរជាតិនារី ៨ មិនា ខួបលើកទី១០៩ជារៀងរាល់ឆ្នាំមិន ដែលខានសូម ឲ្យអស់លោកជួប តែនិងសេចក្តីសុខ សូមជៀសឲ្យឆ្ងាយ ពីសេចក្តីទុក្ខទាំង ពួងនៅពេលខាងមុខ។

ស្ត្រីដែលកំពុងជាប់ ជាប់ឃុំទាំងអស់ប្តេជ្ញា ថាក្រោយពីស្គាល់រស ជាតិជាប់គុកហើយ ចេញវិញនិងកែ​ខ្លួនឲ្យក្លាយ ជាមនុស្សល្អ ពលរដ្ឋល្អបាន ជាដាច់ខាត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *