អាជ្ញាធរខេត្តកំពត បើកកិច្ចប្រជុំគណៈ នាយកប្រចាំខែ កុម្ភៈ ឆ្នាំ២០២០

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត​ បានរៀបចំកិច្ចប្រជុំ គណៈនាយកប្រចាំ ខែកុម្ភៈ​ ឆ្នាំ២០២០  ដឹកនាំកិច្ចប្រជុំដោយ លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលខេត្ត និងមានការអញ្ជើញ ចូលរួមពីលោក លោកស្រីនាយករង រដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ចំណុះសាលាខេត្ត ប្រធាន អនុប្រធានការិយាល័យសរុប​ និងព័ត៌មាន ការិយាល័យលេខា ធិការក្រុមប្រឹក្សា និងតំណាងលោកប្រធាន មន្ទីរសុខាភិបាលខេត្ត សរុបចំនួន៣២នាក់។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ទី១. ពិនិត្យលើសេចក្តីព្រាង របៀបវារៈនៃកិច្ចប្រជុំ គណៈអភិបាលខេត្តប្រចាំខែ កុម្ភៈ ឆ្នាំ ២០២០ទី២. ពិនិត្យលើរបាយការណ៍ លទ្ធផលប្រចាំខែ កុម្ភៈឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ទី៣. ពិនិត្យលើការបែង ចែកប្រាក់រង្វាន់ជូន មន្ត្រីរាជការសាលាខេត្ត ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ទី៤. ការងារចាំបាច់ចំពោះមុខ ៖ពិធីបើកការដ្ឋាន សាងសង់ជាផ្លូវការ នូវគម្រោងអភិវឌ្ឍន៍ លំនៅដ្ឋាន នៅរមណីយ ដ្ឋានឧទ្យានជាតិបូកគោ នាថ្ងៃទី ០៧ ខែ មីនា ឆ្នាំ២០២០ ការងាសន្និបាតបូក សរុបលទ្ធផលការងារ ឆ្នាំ២០១៩ លើកទិសដៅឆ្នាំ ២០២០ របស់រដ្ឋបាលខេត្តនៅថ្ងៃទី ១៦-១៧ ខែ មីនា ឆ្នាំ២០២០ ពិនិត្យលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ រៀបចំពិធីបុណ្យ កំពតសង្គ្រាន្តឆ្នាំ ២០២០ និងទី៦. សេចក្តីផ្សេងៗ៖ ផ្សព្វផ្សាយលិខិត លេខ ៤៤៧ សជណ ចុះថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីលទ្ធផលនៃ ការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើ ប្រព័ន្ធគ្រប់គ្រង កិច្ចការរដ្ឋបាលខេត្តកំពត ក្នុងការិយបរិច្ឆេទ២០១៨៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *