ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញជួបសំណេះ សំណាលនិងជូនដំណើរ ពលទាហានដែលទើប ជ្រើសរើសថ្មីបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក

(ខេត្តកំពត)៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និង លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០២០ បានអញ្ជើញជួប សំណេះសំណាល និងជូនដំណើរ ដល់យុវជនស្ម័គ្រចិត្ត ដែលជាពលទាហាន ជ្រើសរើសថ្មីចូល បំពេញក្របខណ្ឌឱ្យ កងទ័ពជើងគោក ដែលពិធីនេះបានធ្វើ ឡើងនៅឯទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិ ការសឹករងកំពត។

មានប្រសាសន៍ សំណេះសំណាល លោក ជាវតាយ អភិបាលខេត្តបាន លើកឡើងថាយុវជន ស្ម័គ្រចិត្ត ដែលជាពលទាហាន បានជ្រើសរើសថ្មីនាពេលនេះ គឺជាការអនុវត្តន៍ផ្អែក តាមផែនការនៃកម្មវិធី កំណែទម្រង់និងពង្រឹង សមត្ថភាព របស់កងយោធពល ខេមរភូមិន្ទនៃក្រសួងការ ពារជាតិក៏ដូចរាជរដ្ឋាភិ បាលកម្ពុជា ក្នុងការបំពេញ កាតព្វកិច្ចការពារជាតិ មាតុភូមិ ការពារ ទឹកដី អធិបតេយ្យភាពជាតិ សេចក្ដីសុខក្សេមក្សាន្ត សុភមង្គលជូនប្រជាជនយើង ជាពិសេសគឺការបង្កើត កងកំលាំងប្រដាប់អាវុធ មួយដែល មានប្រសិទ្ធភាពល្អ ប្រសើរជាងមុន និងសាកសមជា កងទ័ពដែលមានសមត្ថ ភាពពេញលេញ និងស្មារតី ស្នេហាជាតិខ្ពស់ ហ៊ានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងពេលប្រយុទ្ធជាមួយ ខ្មាំងសត្រូវលើគ្រប់សមរភូមិ និងបានចូលរួមក្នុង សកម្មភាពការពារសន្តិ សុខសណ្ដាប់ធ្នាប់សា ធារណៈ ប្រកបដោយលក្ខណៈ សម្បត្តិនិងបច្ចេកទេស ជំនាញសមស្រប។

លោកអភិបាលខេត្ត ក៏បានឱ្យដឹងដែរថា បេក្ខជន ដែលបានដាក់ពាក្យ ចូលរួមការប្រលង សម្រាប់នៅខេត្តកំពត មានចំនួន៥៤០នាក់ ក្នុងនោះបានប្រឡងជាប់ ជាស្ថាពរចំនួន២១២នាក់ នារីមានចំនួន១នាក់ រីឯចំនួនដែលជាប់ ជាបេក្ខជនបម្រុង មានចំនួន១៣២នាក់ ក្នុងនោះនារី មានចំនួន៦៧នាក់។

លោក ជាវ តាយ អភិបាលខេត្តក៏បាន ផ្ដាំផ្ញើដល់ក្មួយៗ ជាពលទាហានដែល ទើបប្រឡងជាប់ជាស្ថាពរ លើចំណុចសំខាន់ៗមួយចំនួន ក្នុងពេលក្លាយជាកងទ័ព ក្នុងកាតព្វកិច្ចបម្រើ ជាតិសាសនា ព្រះមហាក្សត្រគឺ៖

ទី១-ត្រូវអនុវត្តឲ្យបាន ល្អនូវរាល់បទបញ្ជា របស់កងយុទ្ធពល ខេមរៈភូមិន្ទ ពិសេសត្រូវតស៊ូប្រឹង ប្រែងរៀនសូត្រ នូវរាល់មេរៀន របស់កងទ័ពនិងក្បួន យុទ្ធសាស្ត្រនានា ដើម្បីឲ្យមាន សមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារ បូរណភាពទឹកដី និងការពារសេចក្ដី សុខជូនប្រជាជនកម្ពុជា ការពារសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ដែលប្រជាពលរដ្ឋ បានបោះឆ្នោតជូន និងប្រឆាំងដាច់ខាត នៅការប៉ុនប៉ង ណាមួយដែលមាន បំណងចង់ផ្ដួលរំលំ រាជរដ្ឋាភិបាលនិងការធ្វើបដិវត្ត ពណ៌នៅកម្ពុជា។

ទី២-ត្រូវលើកកម្ពស់ឆន្ទៈម្ចាស់ការ ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរស់នៅតាម បណ្ដាកងឯកភាព ទោះជិត ឬឆ្ងាយក៏មិនត្រូវ រុញរា ត្រូវចេះអត់ធ្មត់ តស៊ូដើម្បីការពារជាតិ ការពារសន្តិភាព ដែលយើងកំពុងមានដូច សព្វថ្ងៃនេះដោយមិនអាច ឱ្យជនណាម្នាក់មក បំផ្លាញសន្តិភាពនេះ បានឡើយ និងទី៣-ត្រូវចងចាំថា ការជ្រើសរើសកង ទ័ពគឺជាកាតព្វកិច្ចរបស់ ប្រជាពលរដ្ឋយើង ទាំងអស់គ្នាដូចបាន កំណត់ក្នុងច្បាប់ ស្ដីពីកាតព្វកិច្ចយោធា។

ក្នុងឱកាសនោះ លោក ជាវ តាយ រួមនិងគណៈ ធិបតីក៏បានអញ្ជើញ បំពាក់ក្រមាជូនដំណើរ ដល់ពលទាហានថ្មីនឹង ផ្ដល់ជូនក្មួយៗជា ពលទាហានថ្មី ទាំងអស់នោះ ចំនួន២១២នាក់ ក្នុងម្នាក់ក្រមា១និងថវិកាចំនួន ៥ម៉ឺនរៀល សរុបថវិកា ចំនួន១៧.៨០០.០០០រៀល នឹងឧបត្ថម្ភដល់សាហ៊ុយ ថ្លៃការដឹកជញ្ជូនពលទាហាន ថ្មីទាំងអស់នោះនៅ សាលាហ្វឹកហ្វឺនទាហានទី បីរបស់យោធភូមិភាគ ទី៣ខេត្តកំពង់ស្ពឺសរុប ថវិកាចំនួន៧.២០០.០០០ រៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *