មន្ទីរអប់រំធ្វើពិធីប្រឡង ជ្រើសរើសសិស្ស ពូកែទូទាំងខេត្តកែប សម្រាប់ឆ្នាំ២០២០

(ខេត្តកែប)៖ ការ​ប្រឡង​ជ្រើសរើស​ សិស្ស​ពូកែ​ទូទាំង​ខេត្ត​កែប សម្រាប់ឆ្នាំ២០២០ ត្រូវបាន​ចាប់​ផ្តើម រៀបចំនៅថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ២០២០ នៅ​មណ្ឌលវិទ្យាល័យ​ ហ៊ុន សែន ចំការដូង លើ​មុខវិជ្ជា គណិតវិទ្យា រូបវិទ្យា និង​អក្សរសិល្បិ៍ខ្មែរ ទាំង​ថ្នាក់​ទី៩ និង​ទី១២។

លោក អ៊ុក ឌីណារ៉ាវុឌ្ឍ ប្រធាន​មណ្ឌល ​បាន​ប្រាប់ឲ្យដឹងថា ៖ យើងមាន ១មណ្ឌលប្រឡង មាន០៤បន្ទប់ និងមានបេក្ខ ជន​មកពីវិទ្យាល័យ និងអនុវិទ្យល័យទូទាំងខេត្ត ​សរុបចំនួន ៩៦នាក់ ស្រី ៦៥នាក់ ក្នុងនោះថ្នាក់​ទី១២ មានបេក្ខជនសរុបចំនួន ២៤នាក់ ស្រី ១៤នាក់ ក្នុងនោះមុខវិជ្ជាគណិតវិទ្យា សរុប ៨នាក់ ស្រី ៥នាក់មុខវិជ្ជារូបវិទ្យា សរុប ៨នាក់ ស្រី ៤នាក់ មុខវិជ្ជាអក្សរ សិល្បិ៍ខ្មែរ សរុប ៨នាក់ ស្រី ៥នាក់។ ថ្នាក់​ទី៩ មានបេក្ខជន សរុបចំនួន ៧២នាក់ ស្រី ៥១នាក់ ក្នុងនោះមុខវិជ្ជាគណិតវិទ្យា សរុប ២៤នាក់ ស្រី ១៥នាក់ មុខវិជ្ជារូបវិទ្យា សរុប២៤នាក់ ស្រី ១៣នាក់ មុខវិជ្ជាអក្សរសិល្បិ៍ខ្មែរ សរុប ២៤នាក់ ស្រី ២៣នាក់។បេក្ខជនអវត្តមាន មិនមកប្រឡង មាននៅថ្នាក់ ទី៩ សរុបចំនួន ០២នាក់ ស្រី ០១នាក់។

វិញ្ញាសា​ដែល​ ត្រូវ​ប្រឡង​មាន​ ៣វិញ្ញាសា​គឺ ឯកទេស​ទី១ រយៈពេល ២ម៉ោង , វប្បធម៌​ទូទៅ រយៈពេល ៣០នាទី និង ឯកទេស​ទី២ រយៈពេល ២ម៉ោង ហើយការ​ប្រឡង​ នេះ​ប្រព្រឹត្តិ​ទៅ​រយៈពេល ១ ថ្ងៃ​ពេញ។

ក្នុងឱកាសនោះ លោក​ សោម​ ពិសិដ្ឋ អភិបាលរងខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាលខេត្តកែប បានកោតសរសើរ ប្អូនៗដែលខិតខំរៀនសូត្រ រហូតបានក្លាយជាសិស្ស ពូកែប្រចាំសាលានីមួយៗ ហើយបានមកចូល ប្រឡងយកជ័យលាភី ជាសិស្សពូកែថ្នាក់ខេត្ត និងត្រៀមខ្លួនចូលរួម ប្រកួតប្រជែងសិស្ស ពូកែថ្នាក់ជាតិជាបន្តទៀត ។

ដូច្នេះប្អូនៗត្រូវខិតខំបញ្ចេញ សមត្ថភាពដើម្បីកិត្តិ យសខ្លួនឯង ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ក្នុងខេត្តកែបយើងទាំងមូល ជាពិសេសគឺដើម្បី អនាគតរបស់ខ្លួន និងក្លាយខ្លួនទៅជាទំពាំង ស្នងឫស្សីយ៉ាងពិតប្រាកដ សម្រាប់សង្គម ជាតិយើងទាំងមូល។

បន្ថែមពីនោះ លោក សោម ពិសិដ្ឋ ក៏បានថ្លែងអំណរគុណ ដល់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ ដែល បានខិតបំពេញភារ កិច្ចតាមតួនាទីរៀងៗខ្លួន ប្រកបដោយតម្លាភាព  និងផ្តល់យុត្តិធម៌ពិតប្រាកដជូន ដល់បេក្ខជនដែលមាន សមត្ថភាពពេញលេញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *