លោក ជាវ តាយ​អភិបាល​ខេត្ត ជួបប្រជុំ សម្របសម្រួលដោះ ស្រាយទំនាស់ដីធ្លី រ៉ាំរ៉ៃតាំងពីឆ្នាំ២០១៦ រវាងប្រជាពលរដ្ឋ និងម្ចាស់ដីឡូត៍ មានទីតាំងស្ថិតក្នុង ឃុំកំពង់គ្រែង ស្រុកទឹកឈូខេត្តកំពត

(ខេត្តកំពត)៖ បញ្ហាទំនាស់ដីធ្លី ដែលពាក់ព័ន្ធនឹងព្រំផ្លូវ និងលំនៅស្ថានរវាងប្រជាពលរដ្ឋ និងម្ចាស់ដីឡូត៍ដែលមានភាពរ៉ាំរ៉ៃ​ តាំងពីឆ្នាំ២០១៦ ដែលស្ថិតនៅទីតាំង ក្នុងមូលដ្ឋានភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ជាយូរឆ្នាំកន្លងមកនោះ ត្រូវបានធ្វើការ សម្របសម្រួលដោយ អាជ្ញាធរខេត្តកំពត កាលពីរសៀល ថ្ងៃទី២៤ខែកុម្ភៈ​ ឆ្នាំ​២០២០។

ការដោះស្រាយ សម្របសម្រួលនេះ ក្រោមការចូលរួមពី លោក ជាវ តាយ​ អភិបាល​នៃ គណៈអភិបាលខេត្តកំពត និងមានការចូលរួម ​ពីលោកអភិបាល​រងខេត្ត ទទួលបន្ទុកការងារ ដីធ្លីព្រមទាំង ថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ភូមិឃុំ និងស្រុកទឹកឈូ ដើម្បីបើកកិច្ចប្រជុំ សម្របសម្រួលរវាង ប្រជពលរដ្ឋនិងម្ចាស់ដីឡូត៍ ដែលជាគូភាគីទំនាស់ ដើម្បីធ្វើការដោះស្រាយ ក្នុងគោលការណ៍ឈ្នះឈ្នះទាំងសងខាង រវាងប្រជាពលរដ្ឋ និងម្ចាស់ដីឡូត៍។

កិច្ច​ប្រជុំបន្ទាប់ពីបាន ស្ដាប់នូវរាយការណ៍ បណ្ដឹងកន្លងមករបស់ ប្រជាពលរដ្ឋ ដែលបានដាក់ជូនឲ្យ អាជ្ញាធរមានសមត្ថកិច្ចជួយ អន្តរាគមន៍ដោះស្រាយ ពាក់ព័ន្ធជាមួយម្ចាស់ដីឡូត៍ ដែលបានបិទផ្លូវឆ្លងកាត់ចេញចូល ដីស្រែនិងលំនៅ ស្ថានរបស់ពួកគាត់ និងមតិសំណូមពរ របស់ប្រជាពលរដ្ឋក្នុងកិច្ចប្រជុំនេះ ដែលភាគច្រើន សុំស្នើអោយម្ចាស់ដីឡូត៍ គូភាគីទំនាស់ អោយជួយ សម្របសម្រួលដោះស្រាយបើកផ្លូវអោយ ពួកគាត់បានធ្វើដំណើរ ចេញចូលឆ្លងកាត់ដីស្រែឬ លំនៅស្ថានរបស់ពួកគាត់រួចមក​។​

ជាលទ្ធផលកិច្ចប្រជុំ លោក មជាវ តាយអភិបាលខេត្ត បានធ្វើការសម្រប សម្រួលដល់គូភាគី ទំនាស់ រវាងប្រជាជននិង ម្ចាស់ដីឡូត៍ឱ្យមានការសម្ប ទានយោគយល់គ្នាទៅវិញទៅ មកដោយធ្វើយ៉ាងណា  ការដោះស្រាយតាម គោលការណ៍ឈ្នះ ឈ្នះរវាងភាគីទំនាស់ ទាំងសងខាង។

លោកអភិបាល​ ខេត្ត​បានបញ្ជាក់ថា​ រដ្ឋបាលខេត្តគឺជា សេនាធិការឱ្យរាជរដ្ឋា ភិបាលហើយការដោះ ស្រាយទំនាស់ដីធ្លីក្នុង ជំហានដំបូងគឺ រដ្ឋបាលខេត្ត ពុំមានជម្រើសណា ក្រៅពីការសម្រប សម្រួលសម្បទានគ្នារវាង ភាគីទំនាស់បានឡើយ គឺអនុវត្តន៍ទៅតាម គោលការណ៍ឈ្នះឈ្នះ ទាំងអស់គ្នា ក្រៅប្រព័ន្ធតុលាការ។

ជាមួយនេះ លោក ជាវ តាយ អភិបាលខេត្ត ក៏បានដាក់សំណូម ពរស្នើសុំទៅ ប្រជាពលរដ្ឋឱ្យមានការស្ងប់ចិត្ត រីឯម្ចាស់ដីឡូត៍ ដែលបានបិទផ្លូវ សូមឲ្យមានការ ឆ្លើយតបយ៉ាងឆាប់ ពោលគឺឆ្លើយ តបតាមការកំណត់ស្នើ សុំរបស់ម្ចាស់ដីឡូត៍ ឲ្យបានត្រឹមថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២០ នេះបើពុំដូច្នោះ ទេរដ្ឋបាលខេត្តនឹង ចាត់វិធានការអនុវត្តផ្អែក លើមូលដ្ឋានទៅ តាមនីតិវិធីច្បាប់ និងដោយយោងតាម ពាក្យប្ដឹងរបស់ប្រជា ពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន។

តែទោះបីយ៉ាងណា លោកអភិបាលខេត្ត ក៏បានសម្ដែងក្ដីសង្ឃឹម ចំពោះម្ចាស់ដីឡូត៍នឹងគិត ពិចារណា ធ្វើការសម្របសម្រួល ក្នុងទឹកចិត្តមនុស្សធម៌ ដើម្បីបើកផ្លូវជូនប្រជាពល រដ្ឋប្រើប្រាស់ដោយចាត់ ទុកជាខ្មែរកាន់ ព្រះពុទ្ធសាសនាក្នុង ការធ្វើបុណ្យក៏ដូច ជាកិត្តិយសរបស់ ខ្លួនផងដែរ។

ចំណែកឯការ ដោះស្រាយធ្វើផ្លូវ មួយខ្សែនៅក្នុង ទីតាំងនៃមូលដ្ឋាននោះ ក្រៅពីមានការសម្របសម្រួល ដំណោះស្រាយរួចរាល់ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត នឹងបានចាត់បញ្ជូនគ្រឿង ចក្រឲ្យធ្វើការស្ថាបនាផ្លូវ នេះជូនប្រជាពល រដ្ឋប្រើប្រាស់ឲ្យបាន ឆាប់ៗពេលខាងមុខនេះផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំស្ដីពីបញ្ហាទំនាស់ដីធ្លីនេះ បន្ទាប់ពីបានជ្រាបនូវ របាយការណ៍របស់អាជ្ញាធរ ក៏ដូចការស្នើសុំ អន្តរាគមន៍​របស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានការសម្រប សម្រួល​ដោះស្រាយ ជូនពួកគាត់និង ផ្អែកលើ ចំណាត់ការរបស់លោក អភិបាលខេត្តបានចាត់ បញ្ជូនឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន មានការចុះសិក្សាស្វែង យល់ជាក់ស្តែងដល់ ទីតាំងដីទំនាស់កាល ពីពេលថ្មីៗកន្លងទៅនេះ  ដើម្បីបានជាមូលដ្ឋាន ធ្វើការសម្របសម្រួល ដោះស្រាយជូនប្រជាពល រដ្ឋឱ្យមានប្រសិទ្ធភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *