រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំ សាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

(ខេត្តកែប)៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តកែប​ បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៩ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងមានអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលស្ដីទី នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការសាលាខេត្ត អភិបាល​ក្រុង​ ស្រុក​ ប្រធាន​ អនុប្រធាន​មន្ទីរ​អង្គភាពជុំវិញខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មានរដ្ឋបាលខេត្តសរុបចំនួន៥៨រូប។

កិច្ចប្រជុំបានលេីកយកនូវរបៀបវារ:សំខាន់ៗមួយចំនួនដូចខាងក្រោម៖ទី១- ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃអង្គារ  ៤កើត  ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ ទី២- ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការរៀបចំគម្រោងខេត្តទី៣- សេចក្តីព្រាងរបាយការណ៍ ស្តីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី០៨ ដល់លើកទី០៩ របស់រដ្ឋបាលខេត្តទី៤- ពិនិត្យ ពិភាក្សារ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ទាប់ របស់រដ្ឋបាលខេត្ត ទី៥- គឺបញ្ហាផ្សេងៗ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *