ផ្ទះ១ខ្នងធ្វើអំពីឈើ ប្រក់ស័ង្កសី នៅចំណុចមាត់ អូរត្រូវភ្លើងឆេះខូចខាតអស់ ទាំងស្រុងក្នុងក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ ផ្ទះ១ខ្នងធ្វើអំពីឈើ ប្រក់ស័ង្កសី នៅចំណុចមាត់អូរ ត្រូវភ្លើងឆេះអស់ ទាំងស្រុង សំណាងណាស់ បានមូលដ្ឋាន និងសមត្ថកិច្ច អន្តរាគមន៍ទាន់ពេលមិន រាលដល់ផ្ទះជិតខាង នៅវេលាម៉ោង១និង២០ នាទីរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមាត់អូរព្រំដែន ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាលបាលក្រុង ប៉ោយប៉ែតបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹងថា នៅពេលកើតហេតុ នោះប្រជាពលរដ្ឋបាន ឃើញភ្លើងឆេះពីក្នុងផ្ទះឈ្មោះ មូល ធី ប្រពន្ធឈ្មោះ ហៀច ផល្លា ដែលមានទំហំ ៤.៥ម៉ែត្រ × ៥ម៉ែត្រធ្វើអំពីឈើ ប្រក់ស័ង្កសី ភូមិគីឡូលេខ៤ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យយ៉ាង សណ្ធោសណ្ធៅភ្លាមៗនោះ លោកអធិការនគរនបាលក្រុងបាន ដឹកនាំកំលាំងនគរបាលជា ច្រើននាក់និងរថយន្តពន្លត់ អគ្គីយចំនួន២គ្រឿង មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ នៅជិតផ្ទះពួតដៃគ្នាពន្លត់ ភ្លើងយ៉ាងសរស្រាក់ សរស្រាំ ១ម៉ោងក្រោយមកភ្លើងរលត់អស់ទាំងស្រុង មិនរាលដាលដល់ផ្ទះជិតខាងទេ។

តាមការអះអាងរបស់ ប្រជាពលរដ្ឋបានឲ្យដឹង ថាករណីភ្លើងឆេះនេះ ប្រហែលមកពីទុស្សេខ្សែ ភ្លើងពេលម្ចាស់មិននៅផ្ទះ ចំណែកទ្រព្យសម្បត្តិនិង ផ្ទះខូចខាតអស់ទាំងស្រុង មិនដឹងថាគិតជា ទឹកប្រាក់អស់ប៉ុន្មានម៉ឺន ដុល្លានោះទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *