២នាក់ចូលលួចម៉ូតូបាន ១គ្រឿងយកទៅលក់ឲ្យ ម្នាក់ទៀតយកលុយទៅ ទិញគ្រឿងញៀនជក់ ត្រូវបានកំលាំងអាវុធហត្ថ ឃាត់ខ្លួនបានទាំង៣នាក់

២នាក់ចូលលួចម៉ូតូបាន ១គ្រឿងយកទៅលក់ឲ្យ ម្នាក់ទៀតយកលុយទៅ ទិញគ្រឿងញៀនជក់ ត្រូវបានកំលាំងអាវុធហត្ថ ឃាត់ខ្លួនបានទាំង៣នាក់

(ខេត្តបន្ទាយមានជ័យ)៖ យុវជន២នាក់ចូលលួច ម៉ូតូបាន១គ្រឿងយក ទៅលក់ឲ្យម្នាក់ទៀតយក លុយទៅទិញគ្រឿងញៀន ជក់ត្រូវបានកំលាំងអាវុធហត្ថ ឃាត់ខ្លួនបានទាំង៣នាក់នៅ វេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០ នៅក្នុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៍មានឲ្យ ដឹងថាយោងតាមពាក្យ បណ្ដឹងចុះថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០ របស់ឈ្មោះ កែវ បូរី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីករណីបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាស្គូបពី ពណ៌ក្រហមលាយស កាលពីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង២ និង៣០នាទី នៅចំណុចមុខវត្តត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលបាន ពាក្យបណ្ដឹងលោកបានដឹក នាំកម្លាំងចុះស្រាវជ្រាវរហូត ឈានដល់ការឃាត់ខ្លួន អ្នកលួច និងអ្នកទិញបានចំនួន៣នាក់ ព្រមទាំងដកហូត វត្ថុតាងម៉ូតូ១គ្រឿងជនសង្ស័យ ទាំង៣នាក់មានឈ្មោះ ឈឿត ភេទប្រុស អាយុ២០ឆ្នាំ ២ឈ្មោះ យ៉េង យឿ ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំងពីរមាន ទីលំនៅមិនពិតប្រាកដ ៣ឈ្មោះ ជុំ ជុង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកទិញ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញ អាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត។

ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងបទ ល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត សាកសួរចម្លើយ ជនសង្ស័យបាន ឆ្លើយសារភាពថា ពួកខ្លួនទាំងពីរនាក់ពិត ជាបានលួចម៉ូតូរបស់ជន រងគ្រោះទៅលក់ឲ្យឈ្មោះ ជុំ ជុងដើម្បីយក លុយទិញថ្នាំជក់។

ជនសង្ស័យទាំងបីនាក់ ត្រូវបានកម្លាំងបទល្មើស ព្រហ្មទណ្ឌកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមនីតិវិធី ច្បាបើ ចំណែកម៉ូតូ ត្រូវបានកម្លាំងអាវុធ ហត្ថក្រុងប្រគល់ទៅ ឲ្យម្ចាស់ដើមវិញហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *