សត្វមាន់ ទា និងសត្វជ្រូក រាប់ពាន់ក្បាល ព្រមទាំងទំនិញគេ ចពន្ធជាច្រើនប្រភេទ ត្រូវបាននាំចូលពីប្រទេសថៃ តាមច្រករបៀងអូរបីជាន់ ព្រំដែនកម្ពុជា-ថៃ

(ខេត្តបន្ទាយមានជ័យ)៖ ថ្មីៗនេះក្រសួងមហាផ្ទៃបាន ចេញបទបញ្ជាឲ្យធ្វើការទប់ស្កាត់ ការឆ្លងរាលដាលនៃ ជំងឺផ្តាសាយបក្សីឲ្យ កាន់តែមានប្រសិទ្ធភាព ខ្ពស់តាមរយៈការចរាចរណ៍ បក្សីនិងផលិតផលពីបក្សីនាំ ចូលពីប្រទេសថៃ ក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទបាន ធ្វើការណែនាំដល់នាយកដ្ឋាន សុខភាពសត្វ និងផលលិតកម្មសត្វ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ការិយាល័យលទ្ធកម្ម និបសុព្យាបាល ជាពិសេសខេត្តជាប់ព្រំដែន ថៃត្រូវមានការទទួលខុសត្រូវ ប្រកបដោយចំណាប់ការឲ្យ បានខ្ពង់ខ្ពស់ក្នុង ការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺផ្តាសាយ បក្សីនឹងត្រូវអនុវត្តវិធាន ការឲ្យបានម៉ឺងម៉ាត់ ដូចជាត្រូវពង្រឹងការទប់ ស្កាត់ការនាំចូលបក្សីនិង ព្រលិតផលបក្សីខុសច្បាប់ ដែលឆ្លងកាត់តាម ច្រកព្រំដែនតាមខេត្ត ជាប់នៅព្រំដែន ខ្មែរ ថៃ ត្រូវសហការជាមួយ ថ្នាក់ក្រោមជាតិគ្រប់លំ ដាប់ជាពិសេសសមត្ថកិច្ច ច្រកចេញចូលតាមព្រំដែន ក្នុងករណីមិនអនុវត្តឬ ក៏ដោយប្រការណា មួយមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទក៏ ដូចជាការការិយាល័យ ផលិតកម្មនិងបសុព្យាបាល ត្រូវទទួលខុស ត្រូវចំពោះមុខក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទតាមច្បាប់កំណត់។

រដ្ឋបាលខេត្តក្នុងអង្គប្រជុំ គណៈបញ្ជាការឯកភាព ខេត្តម្តងបានឲ្យមន្ត្រីពាក់ ព័ន្ធទាំងអស់ត្រូវធ្វើការទប់ ស្កាត់ជាបន្ទាន់ការនាំ ចូលមាន់រស់ដោយខុស ច្បាប់ពីប្រទេសថៃ តាមច្រករបៀងក្នុង ខេត្តបន្ទាយមានជ័យ តបតាមកម្មវត្ថុខាងលើរដ្ឋ បាលខេត្តសូមជំរាបជូន ដល់ដំណឹងឈ្មួញទាំងអស់ បានឲ្យដឹងថារដ្ឋបាល ខេត្តបានពិនិត្យឃើញ ថានៅតាមច្រករបៀងមួយ ចំនួននៅតែបន្តឲ្យមាន ការនាំចូលមាន់រស់ខុស ច្បាប់ជាបន្តបន្ទាប់ មិនមានការបង្ក្រាបពី មន្ត្រីជំនាញក្នុងខេត្តនោះ ឡើយដូច្នេះរដ្ឋបាលខេត្ត បានធ្វើការណែនាំដល់ អង្គភាពស្ថាប័នមាន សមត្ថកិច្ចពាក់ព័ន្ធដែល ឈរជើងនៅតាមច្រករបៀង ទាំងអស់ត្រូវតែ បញ្ឈប់ការនាំចូល មាន់រស់ដោយខុស ច្បាប់ជាដាច់ខាត។

សេចក្តីណែនាំរបស់ ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តហាក់ ពុំមានប្រសិទ្ទភាពបន្តិច ទាល់តែសោះព្រោះនៅច្រក របៀងទាំងជាង៥០នៅ តែមានសត្វមាន់ ទា និងសត្វជ្រូក រាប់ពាន់ក្បាល ព្រមទាំងទំនិញ គេចពន្ធជាច្រើនប្រភេទ ត្រូវបានឈ្មួញនាំចូល ពីប្រទេសថៃ តាមច្រករបៀងអូរបីជាន់ ព្រំដែនកម្ពុជា-ថៃ  ម៉ាសេរីដដែលជាក់ស្តែង ច្រកអូរបីជាន់ជាច្រក របៀងមួយក្នុងចំណោយ ច្រករបៀងជាង៥០ទៀតនៅតាម បន្ទាត់ ជាប់ព្រំដែន ខ្មែរ ថៃ សព្វ ថ្ងៃនេះច្រករៀងអូរបីជាន់នេះ កំពុងបើកចំហរ ឲ្យទំនិញគេចព័ន្ធ  មានប្រភេទទំនិញដូចជា សត្វមាន់ ទា និងសត្វជ្រូក គ្រឿងក្នុងជ្រូក រាប់ពាន់ក្បាល ព្រមទាំងទំនិញគេច ពន្ធជាច្រើនប្រភេទ នាំចូលពីប្រទេសថៃ ក្នុងមួយយប់ៗ បានយ៉ាងរលូនគេពុំ ដឹងថាសមត្ថមិច្ចនៅប្រចាំ ការនៅច្រកនេះ មានចេតនាឲ្យទំនិញទាំង អស់នេះនាំចូលម៉ាសេរីយ៉ាង រឺយ៉ាងណានោះទេ។

ការនាំចូលសត្វមាន់ ទា និងសត្វជ្រូក រាប់ពាន់ក្បាល ព្រមទាំងទំនិញគេចពន្ធ ជាច្រើនប្រភេទមកបាន ស្រួលដោយគ្មានការ ត្រួតពិនិត្យពីមន្ត្រីជំនាញយ៉ាង ដូច្នេះធ្វើប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋដែល ទិញយកទៅហូប បង្កឲ្យកើតហានិភ័យ យ៉ាងខ្លាំងដល់សុខ ភាពផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *