ចាស់ហើយមិនទៅវត្តទេ បែជាបែកគំនិតលក់ គ្រឿងញៀនឲ្យក្មេងជក់ ត្រូវកម្លាំងនគរបាលចាប់ បញ្ជូនទៅសាលាដំបូងខេត្ត

(ខេត្តបន្ទាយមានជ័យ)៖ បុរសវ័យចំណាស់ម្នាក់ចាស់ ហើយមិនទៅវត្តរកធម៍អា ទេបែជាបែកគំនិតលក់ គ្រឿងញៀនឲ្យក្មេង ជក់បន្តត្រូវកម្លាំង នគរបាលស្រុកថ្មពួកឃាត់ ខ្លួនបាននៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២០ តាមបន្ទាត់ព្រំដែនកម្ពុជា ថៃ នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុក ថ្មពួកបានឲ្យដឹងថាការឃាត់ ខ្លួនចាស់លក់គ្រឿងញៀន នេះបានកំលាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលគោករមៀត បានចេញល្បាតនៅចំណុច មាត់ស្រះជាប់ព្រំដែន កម្ពុជា-ថៃក្នុងភូមិ សាស្ត្រភូមិបន្ទាយមានរឹទ្ធិ ឃុំគោករមៀត បានប្រទះឃើញឈ្មោះ ម៉ាង គុយ ភេទប្រុស ៦០ ឆ្នាំ រស់នៅបន្ទាយមានរឹទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កំពុងលក់គ្រឿងញៀន សង្ស័យកំលាំងបាន ឆែកឆេរលើខ្លួនរកឃើញម្ស៉ៅ ក្រាមសថ្លាចំនួន៤ថងតូច ក្នុងហោប៉ៅខោ ខាងស្តាំ២ថងតូច និងក្នុងកញ្ចប់បារីដាក់ ហោប៉ៅអាវខាងឆ្វេង ចំនួន២ថងតូច ដែកកេះ១ ទូរស័ព្ទ១គ្រឿង បន្ទាប់ឃាត់ខ្លួនបាន ជនសង្ស័យមកកាន់ប៉ុស្តិ៍ រដ្ឋបាលដើម្បីសាក់សួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាព ថាខ្លួនបានទិញថ្នាំញៀន នេះដើម្បីយកមកទុក ជក់ទុកលក់ឲ្យក្មេង ជក់ផងនៅតាមព្រំដែននេះ ។

ដោយផ្អែកលើចម្លើយសារភាព និងការរកឃើញវត្ថុតា ងថ្នាំញៀនជាក់ស្តែងនៅនឹងខ្លួន ។ ជនសង្ស័យរួមទាំង​​វត្ថុតាង បានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យនិងរៀប ចំសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ចាត់ការបន្តតាម និតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *