កិច្ចប្រជុំគណៈកម្មាធិការ គ្រប់គ្រងសេវាសុខាភិបាល ថ្នាក់ខេត្តផ្តោតអារម្មណ៍ លើការលុបបំបាត់ ឱសថក្លែងក្លាយផលិតផល គ្រឿងសម្អាងដែល គ្មានគុណភាព

(ខេត្តបន្ទាយមានជ័យ)៖ លោកស្រី ប៉ុកណាឌី អភិបាលរងខេត្តបន្ទាយ មានជ័យបានថ្លែងក្នុងកិច្ច ប្រជុំគណៈកម្មាធិការ គ្រប់គ្រងសេវាសុខាភិបាល ឯកជនថ្នាក់ខេត្តថាកិច្ចប្រជុំនេះ បានផ្តោតអារម្មណ៍លើការ លុបបំបាត់នូវការប្រកប អាជីវកម្មឱសថឯកជន ខុសច្បាប់ និងឱសថក្លែងក្លាយ គ្រឿងសំអាងការដែលគ្មានគុណភាព និងអនុវត្តវិធានការផ្លូវ ច្បាប់ឲ្យបានតឹងរឹង នៅព្រឹក ថ្ងៃទី២៨ ខែ កុម្ភះ ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួម លោកវេជ្ជបណ្ឌិត កែវសុភ័ត្រា ប្រធានមន្ទីរសុខាភិបាលខេត្ត វេជ្ជបណ្ឌិត គ្រូពេទ្យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។

ក្នុងកិច្ចប្រជុំនោះ លោកវេជ្ជបណ្ឌិត កែវសុភ័ត្រាបាន មានប្រសាសន៍ ថាមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រង ច្បាប់សុខាភិបាលនិងលុប បំបាត់សេវាសុខាភិបាល ឯកជនខុសច្បាប់ លុបបំបាត់ឱសថក្លែងក្លាយ លុបបំបាត់នូវការប្រកប អាជីវកម្មឱសថឯកជនខុសច្បាប់ និងឱសថក្លែងក្លាផលិតផល  គ្រឿងសម្អាងដែល គ្មានគុណភាព ត្រូវអនុវត្តតាមវិធានការ ច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះការ ប្រកបអាជីវ កម្មឱសថឯកជនខុសច្បាប់ ជំរុញឲ្យមានការចូលរួមពី សមត្ថកិច្ចពាក់ព័ន្ធក្នុងការជួយ ទប់ស្កាត់ ចរាចរណ៍ឱសថខុសច្បាប់ការ ផ្សព្វផ្សាយព័ត៌មាន ខុសច្បាប់ជាដើម។

លោកបានបញ្ជាក់ឲ្យដឹងទៀត ថាបញ្ហាប្រឈមខ្លាំងគឺ ខ្វះបុគ្គលិកសម្រាប់អនុវត្ត ការងារសេវាឱសថឯក ជននៅតាមតំបន់ដាច់ ស្រយាលមានលក់ឱស ថតិចតួចណាស់។

ហើយហានិភ័យខ្លាំងគឺ ឈ្មួញដាក់លក់ផលិតផល គ្រឿងសម្អាងក្នុងទីផ្សារហាង ទំនើបមួយចំនួនធំមិន អាចបិទប្រកាសរបស់ ក្រសួងសុខាភិបាល។

ហើយជនខិលខូចមួយចំនួន បានចុះផ្សាយលក់ ផលិតផលនិងឱសថបំប៉ន តាមមូលដ្ឋានភូមិឃុំដោយគ្មាន ការអនុញ្ញាតធ្វើការផ្សព្វផ្សាយ លក់ឱសថនៅរតាមបណ្ដាញ សង្គមវិទ្យុមិនត្រឹមត្រូវ តាមគោលការណ៍ណែ នាំរបស់ក្រសួងសុខាភិបាល។

អ្នកប្រកបអាជីវកម្មឱសថ តាមឱសថស្ថានរងអភិវឌ្ឍន៍ មិនសូវមានចំណេះដឹងអំពី ក្រមសីលធម៌ដល់ឱសថការី។

មន្ត្រីជំនាញត្រូវពង្រឹង ត្រួតពិនិត្យលើក្រុមហ៊ុន ចែកចាយឱសថលើ រថយន្តចែកចាយទៅតាម មូលដ្ឋានឲ្យបានត្រឹមត្រូវ។

ត្រូវពង្រឹងនិងធ្វើការទប់ ស្កាត់ការផ្សព្វផ្សាយផលិត ផលឱសថដែលមិនបាន សុំអនុញ្ញាតពីក្រសួង សុខាភិបាលជាដើម។ក្នុ

ងកិច្ចប្រជុំនោះលោក ស្រីប៉ុកណាឌីបានឲ្យលោក វេជ្ជបណ្ឌិតនិងលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ឲ្យខិតខំផ្តល់សេវាជូន ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងយកចិត្តទុក្ខដាក់ ពិនិត្យព្យាបាលជម្ងឺ ត្រូវមានការទទួលខុសត្រូវចំពោះអ្នកជម្ងឺ ត្រូវចេះគោរព ក្រមសីលធម៌វិជ្ជាជីវៈ ឲ្យបានល្អ កែប្រែឥរិយាបថ ទន់ភ្លន់ សុភាពរាបសារ រួសរាយរាក់ទាក់ ជាមួយអ្នកជម្ងឺ ឲ្យខាងតែបាន ។

ខិតខំអភិវឌ្ឍន៍សមត្ថភាព ឲ្យទាន់សម័យជឿនលឿន រក្សាសាមគ្គីភាពផ្ទៃ ក្នងឲ្យបានល្អ កុំទុកអ្នកជម្ងឺចោល និងត្រូវបញ្ជូនគាត់ទៅ កន្លែងដែលមានលទ្ធ ភាពព្យាបាលខ្ពស់ជាងយើង ក្នុងករណីដែលគ្រូ ពេទ្យគ្មានលទ្ធភាពព្យាបាល។

ហើយត្រូវ យកចិត្តទុកដាក់ពិនិត្យព្យាបាលកម្មករ កម្មការីនី។ លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ត្រូវតែទទួលទោសវិនយ័នៅពេលដែលមានការប្រព្រឹត្តខុសឆ្គង ធ្វេសប្រហែសក្នុងពេលបំពេញការងារនិងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជប់ខ្ជួន។

ក្នុងនោះលោកស្រីបានធ្វើការ កោតសរសើរដល់ក្រុម វេជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យ ក្នុងខេត្តដែលបាន យកតួនាទីភារកិច្ច របស់ខ្លួនបំពេញភារកិច្ច បានល្អតាំងពីយកចិត្ត ទុក្ខដាក់ពិនិត្យព្យាបាលជម្ងឺ និងទទួលខុសត្រូវ ចំពោះអ្នកជម្ងឺ ខិតខំផ្តល់សេវាជូន ប្រជាពលរដ្ឋឲ្យបានល្អ ប្រសើរតាមរយៈការ អនុវត្តន៍ក្រុមសីលធម៌របស់ គ្រូពេទ្យសាមគ្គីភាព ផ្ទៃក្នងបានល្អ មិនទុកអ្នកជម្ងឺចោល បញ្ជូនគាត់ទៅ កន្លែងដែលមានលទ្ធភាព ព្យាបាលខ្ពស់ កន្លងមកផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *