កិច្ចប្រជុំត្រួតពិនិត្យ ដោះស្រាយទំនាស់ ដីធ្លីនៅឃុំកំពង់គ្រែង ស្រុកទឹកឈូ

(ខេត្តកំពត)៖ នៅរសៀល ថ្ងៃច័ន្ទ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្ត បានដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យ ដោះស្រាយទំនាស់ ដីធ្លីនៅឃុំកំពង់គ្រែង ស្រុកទឹកឈូ រវាង ឈ្មោះ គឹម សោភ័ណ្ឌ មន្ត្រីនគរបាលខេត្ត និងប្រជាពលរដ្ឋ ។ ដោយមានការចូលរួមពី អភិបាលស្រុកទឹកឈូ មន្ទីរអង្គភាពពាក់ព័ន្ធ មេឃុំ មេភូមិ និង ប្រជាពលរដ្ឋសរុប២៥ នាក់។

ជាលទ្ធផលកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត បានធ្វើការសម្រប សម្រួលដល់គូភាគីទំនាស់ ឱ្យមានការសម្បទានយោគ យល់គ្នាទៅវិញទៅមក តាមគោលការណ៍ឈ្នះឈ្នះ។ ឯកឧត្ត​ម​អភិបាល​ខេត្ត​បានបញ្ជាក់ថា​ រដ្ឋបាលខេត្តគឺជា សេនាធិការឱ្យរាជរដ្ឋា ភិបាលហើយការដោះស្រាយ ទំនាស់ដីធ្លីក្នុងជំហានដំបូងគឺ រដ្ឋបាលខេត្ត ពុំមានជម្រើសណា ក្រៅពីការសម្រប សម្រួលសម្បទាន គ្នារវាងភាគីទំនាស់បានឡើយ គឺអនុវត្តន៍ទៅតាម គោលការណ៍ឈ្នះឈ្នះ ទាំងអស់គ្នា ក្រៅប្រព័ន្ធតុលាការ។

សូមបញ្ជាក់ថា កិច្ចប្រជុំស្ដីពីបញ្ហាទំនាស់ដីធ្លីនេះ បន្ទាប់ពីបានជ្រាបនូវ របាយការណ៍របស់ អាជ្ញាធរ ក៏ដូចការស្នើសុំ អន្តរាគមន៍​របស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានការសម្រប សម្រួល​ដោះស្រាយ ជូនពួកគាត់និង ផ្អែកលើ ចំណាត់ការរបស់ឯក ឧត្តមអភិបាលខេត្ត បានចាត់បញ្ជូនឲ្យ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន មានការចុះសិក្សាស្វែង យល់ជាក់ស្តែងដល់ ទីតាំងដីទំនាស់កាលពី ពេលថ្មីៗកន្លងទៅនេះ ដើម្បីបានជាមូលដ្ឋាន ធ្វើការសម្របសម្រួលដោះ ស្រាយជូនប្រជាពលរដ្ឋ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *