ករណីអតីតមេយោធា ខេត្តបន្ទាយមានជ័យ លោក ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់អោយ ឈ្មួយនៅ ស្រុកភ្នំស្រុក…!!  

(ខេត្តបន្ទាយមានជ័យ)៖ បន្ទាប់ពីអំពើពុករលួយ លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា អតីតមេយោធាខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជាមេបញ្ជាការង យោធភូមិភាគទី៥ បានបែកធ្លាយជាឯកសារ រឿងយកដីអង្គភាព កងទ័ពបង្ករបង្កើនផល ១៥០ហិកតា នៅស្រុកភ្នំស្រុក ទៅលក់ឲ្យឈ្មួញ ស៊ីដាច់ថ្នាក់ក្រោម រំលោភទំនុកចិត្ត ថ្នាក់លើបំពានលើ លក្ខន្តិកៈកងទ័ពបាន ធ្វើអោយមានប្រតិកម្ម ពីថ្នាក់លើឈានដល់ អង្គភាព យោធភូមិភាគទី៥ បានបង្កើតគណៈ កម្មការចុះស្រាវជ្រាវ ឡើងវិញក្នុងរឿងនេះ។

តាមរយៈឯកសារ បានបង្ហាញថា លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង​ ខេត្តបន្ទាយមានជ័យ បានប្រមូលយក ដីចំនួន១៥០ហិកតា នៅទីតាំង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់កងទ័ព បង្កបង្កើនផលនិង ចិញ្ចឹមសត្វទៅលក់ឲ្យ ឈ្មួញជាបន្តបន្ទាប់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ ។

ប៉ុន្តែត្រូវបែក ធ្លាយមុននេះ ប្រមាណ១សប្តាហ៍ អាចនឹងឈានដល់ មានការផ្តន្ទាទោស ឬអនុវត្តតាមលក្ខន្តិកៈកងទ័ព ប្រសិនបើការស្រាវជ្រាវ ការកោះហៅអ្នក ដែលពាក់ព័ន្ធសាក្សី រកឃើញថា លោកផ្កាយ២ ភ្លន់ តារា មានពាក់ព័ន្ធជាប់ ក្នុងអំពើល្មើសច្បាប់យក ដីអង្គភាព១៥០ហិកតា នោះលក់អោយឈ្មួញពិត ប្រាកដមែន។

សូមរម្លឹកថាកាល ពីថ្ងៃទី២ខែតុលា ឆ្នាំ២០១២លោក ភ្លន់ តារា អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹក រងខេត្តបន្ទាយមានជ័យ បានធ្វើសំណើរ មួយច្បាប់ ទៅកាន់ ឯលឧត្តម អ៊ុងអឿន កាន់តំណែងជា អភិបាលនៃ គណៈអភិបាលខេត្ត បន្ទាយមានជ័យ។

ស្នើសុំអនុញ្ញាត ប្រើប្រាស់ដីស្រែ ចំនួន១៥០ហិកតា ស្ថិតនៅភូមិ ត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យយោធា ខេត្តដុងថាប់ ភូមិភាគទី៩ នៃកងទ័ពប្រទេស វៀតណាម មកជួយ ផ្នែកបច្ចេកទេស កសិកម្មបង្ក បង្កើនផល និងចិញ្ចឹមសត្វ ដល់យោធាកម្ពុជា។

ដីស្រែខាងលើនេះ គឺវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ បានប្រើប្រាស់ធ្វើស្រែ និងចិញ្ចឹមសត្វពាហនៈផ្សេងៗ ចាប់តាំងពីឆ្នាំ២០០១ រហូតដល់បច្ចុប្បន្ន (២០១២)ហើយដីនេះ ពុំមានជាប់ព័ន្ធជាមួយ ប្រជាពលរដ្ឋនោះឡើយ។

តាមរយៈឯកសារ កិច្ចសន្យាទិញលក់ដី បានឲ្យដឹងថា ក្រោយពីការស្នើសុំបាន ដី១៥០ហិកតាខាងលើ នេះពីរដ្ឋបាលខេត្ត បានរួចហើយ លោកឧត្តមសេនីយ៍ ភ្លន់ តារា មិនបានយកដីទាំងនោះ ទៅឲ្យកងទ័ពបង្កបង្កើន ផលនិងចិញ្ចឹម សត្វនោះទេ ផ្ទុយទៅវិញគាត់បាន យកដីទាំងនោះទៅ លក់ឲ្យឈ្មួញ ចំនួន៨នាក់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ និងទើបប្រមូល លុយបានអស់ នៅក្នុងឆ្នាំ២០១៨ ក្នុងតំលៃរាប់ម៉ឺនរាប់សែនដុល្លា។

ប៉ុន្តែរឿងនេះបានដឹង ដល់ថ្នាក់លើនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០បញ្ជា ដាច់ណាត់អោយអង្គភាព  យោធភូមិភាគទី៥ ធ្វើកិច្ចការស្រាវជ្រា វដោយប្រញ៉ាប់បំផុត។

ពាក់ព័ន្ធករណីនេះ អង្គភាពសារព័ត៌មានយើ មិនអាចទាក់ទងសុំការ បំភ្លឺបានទេពីលោក ផ្កាយ២ ភ្លន់ តារា បានទេពីព្រោះ លេខទូសព្ទ័បានបិត រហូតនៅរសៀលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២០នេះ។

ប៉ុន្តែលោក សេង គី អតីតអភិបាល ស្រុកភ្នំស្រុក បានប្រាប់ អង្គភាពសារព័ត៌មាន យើងនាល្ងាចថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២០ថា សូមមើលឯកសារទៅ ករណីខ្ញុំបានចុះ ហត្ថលេខានោះ គឺក្នុងនាមប្រគល់ អោយអង្គភាព សឹករងខេត្ត បន្ទាយមានជ័យ។ដីនេះជាដីរបស់ រដ្ធគ្រប់គ្រងដោយ សាលាខេត្តបន្ទាយមានជ័យ ហើយអង្គភាពសឹករង ខេត្តបន្ទាយមានជ័យ ក៏ជាអង្គភាពរបស់រដ្ឋ ទើបលោកហ៊ានចុះ ហត្ថលេខាអោយ។

លោក សេង គី អតីតអភិបាល ស្រុកភ្នំស្រុក បានបន្តថា បើកាត់អោយឯក ជនវិញកុំថាឡើយដល់ ទំហំដីជាង១០០ហិកតា សូម្បីតែ១ហិកតា ក៏លោកមិនហ៊ានចុះ ហត្ថលេខាដែរ ព្រោះជាដីរបស់រដ្ឋ។

ចំណែលលោកឧត្តមសេនីយ៍ត្រី  ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានទទួលស្គាល់ថា ដី១៥០ហិកតា ដែលស្ថិតនៅភូមិត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាដីអង្គភាពកង ទ័ពពិតប្រាកដមែន កាលនោះលោកជាកូនចៅ គេមិនហ៊ានតវ៉ាទេ  ខ្លាចមេចោទប្រកាន់ ថាគាត់ប្តឹងកកាយមេ រឿងលក់ដីអង្គភាពនេះ។

ក្នុងនោះលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានប្រាប់អោយដឹង តាមទូរស័ព្ទទៀតថា ថាជុំវិញរឿងនេះថ្នាក់លើ បានចុះមកស្រាវជ្រាវបន្តរ។ ហើយប៉ុន្មានថ្ងៃនេះលោកក៏ បានឆ្លើយប្រាប់ផង ដែរថាដីនេះជាដីអង្គភាព តំបន់ប្រតិបត្តិសឹករង បន្ទាយមានជ័យ ចំពោះបុគ្គលយកទៅ លក់អោយឯកជន ជារឿងរបស់គាត់ ដោយសារសម័យនោះ រូបលោកជាកូនចៅ គេគ្មានសិទ្ធឡើយ ។

លោកឧត្តមសេនីយ៍ត្រី បានបន្ថែមទៀតថា បច្ចុប្បន្ននេះថ្នាក់លើបានចុះមកធ្វើអធិការកិច្ចហើយ រូបលោកបានត្រឹមតែចាំ ឆ្លើយប៉ុណ្ណោះ បន្ទាប់ពីខាង យោធភូមិភាគទី៥កំពុងសើររើរឿងដីនេះ។

សូមបញ្ជាក់ថា បញ្ហាលោកផ្កាយ២ ភ្លន់ តារា យកដីរដ្ឋទំហំ១៥០ហិកតា មិនអាចពាក់ព័ន្ធនិង លោក  ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិសឹករង បន្ទាយមានជ័យដែល ឡើងមកថ្មី ខណៈពេលនោះគាត់ មានឆន្ទៈធ្វើរបាយការណ៍ ក្នុងរឿងនេះជូនថ្នាក់​លើពីទំហំដី១៥០ហិកតា ដែលស្ថិតក្នុងការ គ្រប់គ្រងរបស់អង្គភាព ត្រូវបានបាត់បង់ ហើយដល់បែក ធ្លាយទើបលោក ហ៊ានចេញមុខថាដី​១៥០ហិកតា ដែលលោកផ្កាយ២ ភ្លន់ តារា បានយកទៅលក់ អោយឯកជន គឺជាដីរបស់អង្គភាព។

ជុំវិញខាងរឿងដីលើនេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ យោធភូមិភាគទី៥ បានអោយដឹងថាលោកបានចាត់ចែង បង្កើតគណៈ កម្មការរួចហើយ បន្ទាប់ពីទទួល ដំណឹងថា លោក ភ្លន់ តារា ត្រូវបានគេផ្សព្វផ្សាយ និងថ្នាក់តម្រូវអោយ ពិនិត្យឡើងវិញ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *