ក្រុមហ៊ុន​ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន សហការជា មួយមន្ទីរបរិស្ថាន រៀបចំទិវា​អនាម័យ សម្អាតបរិស្ថាន​នៅខេត្តកែប

(ខេត្តកែប)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ផលិត​ស៊ីម៉ង​ត៍​អូដ្ឋ​ ​បានរួម​សហការ​ជា មួយ​​មន្ទីរ​បរិស្ថាន​ខេត្ត កែបក្នុងការ​​រៀបចំ​និង ​គាំទ្រព្រឹត្តិការណ៍ ​“ទិវាសម្អាតបរិស្ថាន​ Cleaning-UpDay​ នៅតាមដងផ្លូវសាធារណៈ និងតាមមាត់ឆ្នេរកែប ដោយទិវានេះបាន ធ្វើឡើងនៅព្រឹកថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្រោម​ទិសស្លោក  “តោះ យើងនាំគ្នាសម្អាត​! ព្រោះនេះ​ជា ​បញ្ហាទៅថ្ងៃក្រោយ”  ក្រោមការអញ្ជើញចូលរួម ពីលោក អ៊ិន សៅ អនុប្រធានមន្ទីរ បរិស្ថានខេត្តកែប លោក Nicolas George នាយកប្រតិបត្តិ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន និងលោក វិន សុវង្ស អភិបាល រងក្រុងកែប។

ទិវាសម្អាតបរិស្ថាននេះ បានផ្តោតសំខាន់​លើ​ការ ​ប្រមូល​​​សំរាមប្លាស្ទិក ​ចេញ​ពីឆ្នេរ​ខ្សាច់ តាមសួនច្បារសាធារណៈ​ និង កន្លែង​កំសាន្តនានា នៃទីប្រជុំជនឆ្នេរកែប ដោយបានប្រព្រឹត្តទៅ ចាប់ពីមជ្ឈមណ្ឌល ឆ្នេរកែប ឆ្លងកាត់មុខសួនច្បារ សាលាខេត្តកែប រហូតដល់មាត់ ឆ្នេរ​លេងទឹក ដោយ​មានការ ចូលរួមពីសំណាក់ មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន និង​ យុវជន ​ចូលរួម​ប្រមាណ​ ​​១៥០នាក់។

ព្រឹត្តិការណ៍នេះមានគោល ​បំណង​ចម្បងគឺបំផុស ស្មារតី​ស្រឡាញ់​ ថែរក្សា និង ការពារបរិស្ថាន​ស្អាត​ មិនត្រឹមតែ សម្រាប់​​​អ្នកចូលរួម ដែលភាគច្រើន​ជាយុវជន ​កំពុង​បម្រើ​ការងារ ​​​​ក្នុង​អង្គភាព​រដ្ឋ និង ​ក្រុមហ៊ុន​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​ជាសារ សម្រាប់​ដាស់អារម្មណ៍ ដល់សាធារណៈជន​ទូទៅ ​ជាពិសេស​​ភ្ញៀវទេសចរ​​ជាតិ និង​អន្តរជាតិ​ឱ្យបានឃើញ ​​ព្រឹត្តិការណ៍នេះ​ដោយ​ផ្ទាល់​ ឬ​តាមបណ្តាញ​ប្រព័ន្ធ ផ្សព្វផ្សាយ​នានា​ ដើម្បីឱ្យពួកគាត់ចេះ ​ស្រឡាញ់​​ ថែរក្សា និង ការ​ពារ​បរិស្ថាន​ ជាពិសេស​បំផុតនោះ គឺការ​វេចខ្ចប់  និងការ​ទុកដាក់​កាក សំណល់​​ឱ្យបានត្រឹមត្រូវ។

លោក អ៊ិន សៅ អនុប្រធានមន្ទីរ បរិស្ថានខេត្តកែប បានលើកឡើងថា សំណល់ប្លាស្ទិក បាននិងកំពុងក្លា​យ​ជាក្តី​កង្វល់​ មិន​ត្រឹមតែនៅក្នុង ​​​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជាក្តីកង្វល់ របស់ពិភព​លោកទាំងមូល​ ហើយអ្វី​ដែល​អាច ​ធ្វើ​ឱ្យប្រសើរឡើង​​​ គឺ​ផ្តើម​ចេញ​ពីខ្លួន​ យើង​ម្នាក់​ៗចេះ​ស្រឡាញ់ ​បរិស្ថាន​ ចេះសម្អាត ចេះ​វេចខ្ចប់ ទុកដាក់​ និងសំខាន់បំផុតនោះគឺ​ ការកាត់បន្ថយ​​ការ ប្រើប្រាស់​ប្លាស្ទិក​​ឱ្យកាន់តែ​តិច​ ទើប​ធ្វើឱ្យបរិស្ថាន​​ក្នុង តំបន់របស់យើង កាន់តែមានភាពប្រសើរ​ឡើង។

ជាមួយនេះតំណាង ក្រុមហ៊ុន​ ជីប ម៉ុង​​ អ៊ិនស៊ី ស៊ីមេន បានបញ្ជាក់ថា កន្លងមកក្រុមហ៊ុន ជីប ម៉ុង តែ​ងតែ​គិត​ គូរ​ដល់​ការ​​កាត់បន្ថយ ​សំណល់​រឹងឬ សំណល់រោងចក្រ ដែលជាផ្នែក​មួយ​នាំ ​ឱ្យប៉ះពាល់​ដល់បរិស្ថាន តាមរយៈ​ ការវិនិយោគ​​រោង ចក្រ​​ដុតកម្ទេច សំណល់​ឧស្សាហកម្ម ​តម្លៃ​៤លានដុល្លារ និង មានសមត្ថភាព​ដុត កម្ទេចសំណល់ ប្រមាណ​​៧០០០ តោន​ក្នុង​១ខែ ព្រមទាំងបានសម្ពោធ​ ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ កាល​ពីថ្ងៃទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​កន្លងទៅ​ ក្រោម​​វត្តមាន​​របស់ ឯកឧត្តម សាយ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​។

គួរកត់សម្គាល់ថា តាម​ការ​ស្រាវជ្រាវ​លើក​ទី១​ របស់​អង្គ​ការ Fauna & Flora International (FFI) ​នា ឆ្នាំ​២០១៩ កន្លងទៅ​នេះ បាន​រកឃើញ​ថា ​ជាមធ្យម​ក្នុង​១ថ្ងៃ ​​ប្រជាជន​​កម្ពុជា​​នៅ តាមតំបន់ឆ្នេរ​​ ប្រើប្រាស់​ថង់ប្លា ស្ទិក​​ជាមធ្យម​​ចំនួន​ ១២​​ក្នុង​​១គ្រួសារ​។

ម្លោះហើយនៅពេល​​ដែល ​អ្នក​ប្រើប្រាស់​ប្លាស្ទិក ​កាន់តែច្រើន​​ អ្នក​នឹង​កាន់តែ​​ទទួល​ ផល​ប៉ះពាល់​​ដល់​ អ្នក​ប្រើប្រាស់ វិញ​កានតែ​អាក្រក់​ដែរ។

ដោយ​ឡែក​ប្រជាជន​នៅ ទីក្រុងភ្នំពេញ​ប្រើប្រាស់ថង់ ប្លាស្ទិក​​​​ប្រមាណ​១០លាន ថង់​ក្នុងមួយ​ថ្ងៃដែលស្មើ​ នឹង២/៣​នៃ​ចំនួន ​ប្រជាជន​កម្ពុជា​។

ការ​ប្រើប្រាស់​យ៉ាងច្រើន និងការ​ខ្វះ​​ការ​ទុក ដាក់​ឱ្យបានត្រឹមត្រូវ ជា​ក្តីកង្វល់​កាន់ តែខ្លាំងឡើងៗ​ដល់​ បរិស្ថាន ពិសេសនាំផលប៉ះ ពាល់ដល់សុខភាព និងសុខមលភាព នៃការរស់នៅ របស់យើងគ្រប់គ្នា។

ថង់ប្លាស្ទិក​​​អាច​​ត្រូវ​ ការ​ពេល​ពី​១០ទៅ​២០ឆ្នាំ​ ដើម្បី​​​ពុក​ផុយ ចំណែកឯប្រអ​​ប់​​ស្នោ ខ្ចប់អាហារ​វិញ​ អាច​ត្រូវ​ការ​ច្រើន ឆ្នាំជាងនេះរាប់សិប ដង​​​​ដើម្បី​​រលាយ​ ហើយមួយ​ចំនួន​ ទៀតមិន​រលាយ​ទៀត​ផង​ប្លាស្ទិក​ទាំង​នេះ ​ជា​ប្រភព​ចម្បង នៃ​ការបំពុល​ ទឹក ដី  និង ខ្យល់។

មានសំណួរ​ជាច្រើន ​តែង​តែចោទ​សួរ​​ថា តើមូល​ហេតុអ្វី​​ បានជាយើង​​​ត្រូវ ​ខ្វល់​ខ្វាយ​អំពី​​ប្លាស្ទឹក​? ប្លាស្ទិក​​ បំពុល​បរិស្ថាន​យ៉ាង ខ្លាំង​​រួម​មាន​ ខ្យល់​ ទឹក​ និងដី សំរាម​ប្លាស្ទិក ​​អាច​សម្លាប់​​ជីវិត​​សត្វ​​​ លើគោ​ក​និង​ក្នុងទឹក​ ជាពិសេស​​សត្វសមុទ្រ​។ប្លា

ស្ទិក​​បង្ក​ផល​ប៉ះពាល់​​យ៉ាង ខ្លាំង​​ដល់​សុខ​ភាពមនុស្ស ការចំណាយ​ថវិកា​ ច្រើន​​ក្នុងការ​សម្អាត​​ប្លាស្ទិក​។ ប្លាស្ទិក​​មួយ​ចំនួន ​​មិ​ន​ងាយ​រលួយ​ និងមិនអាច​កែច្នៃ​​ឡើង វិញ​​បាននោះទេ ថែមទាំងបង្កផល ប៉ះពាល់​ដល់សេដ្ឋកិច្ច​​ជាតិ ​ជាខ្លាំង​​នៅពេលដែល ទឹក ដី និង ខ្យល់ ​ត្រូវ​បានបំពុល​ដោយ ​ប្លាស្ទិក​នោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *