ពលរដ្ឋ៣គ្រួសារ ទទួលបានដី កន្លែងផ្សេងពីអាជ្ញាធរ បន្ទាប់កងកម្លាំង ទាហ៊ានឈុតខ្មៅថៃ ឲ្យរើចេញផ្ទះដែលសង់ ជាប់ព្រំដែន នៅទំនប់ក៥

(ខេត្តបន្ទាយមានជ័យ)៖ ករណីពលរដ្ឋ៣គ្រួសារ ដែលត្រូវកងកម្លាំង ឈុតខ្មៅថៃកងតូច លេខ១២០៥ នៅ ប៉ារ៉ៃ ស្រុកអារញ្ញប្រា ថេតខេត្តស្រះកែវ បានឲ្យរើផ្ទះសង់ថ្មីពី ចំណុចព្រំដែនមិនទាន់ កំណត់ច្បាស់ លាស់នៃព្រំដែនកម្ពុជា ថៃហៅតំបន់ស នៅទំនប់ក៥ ភូមិទំនប់ក៥សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កន្លងមកនោះ បានទទួលដីគោល នយោបាយពីអាជ្ញាធរ ទៅនៅកន្លែងផ្សេង ។

លោកវរសេនីយ៍រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ការពារ ព្រំដែនបឹងសាគូ នៃនគរបាលការពារព្រំ ដែនវរសេនាតូច៩១១ ប៉ោយប៉ែតបានប្រាប់ អ្នកយកព័ត៍មាន នៅព្រឹក ថ្ងៃទី ២១ខែកុម្ភៈ ឆ្នាំ២០២០ នេះថាករណីនេះ  ពលរដ្ឋទាំងបាន សង់សំណង់ថ្មី ហើយជួនជាមេកង កម្លាំងឈុតខ្មៅថៃកងតូច១២០៥ បានដូរមេបញ្ជាការថ្មី ហើយបានដើរល្បាត ព្រំដែនឃើញប្រជាជន បានសាងសង់ផ្ទះ៣ខ្នង នៅជិតមាត់ដានអូរព្រំ ដែនខាងលើ ត្រូវកម្លាំងភាគី ថៃនិងកម្ពុជាហាមឃាត់ ហើយទាហានឈុតខ្មៅ ថៃបានរាយលួស បន្លាឬ កាត់ស្មៅ មកលើតំបន់ព្រំ ដែនមិនទាន់ បានកំណត់ច្បាស់ លាស់នេះក្នុងនោះ កងកម្លាំងនគរបាលនិង កម្លាំងយោធាកម្ពុជា ក៏ចេញទៅហាមឃាត់ ប្រជាពលរដ្ឋនោះដែរ។

នេះជាការគោរពនិង អនុវត្តស្មារតីខ្លឹម សារអនុស្សារណៈយោគ យល់គ្នាMOU ឆ្នាំ២០០០ របស់ព្រះ រាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ ។

លោករស់ ពិសិដ្ឋ នាយប៉ុស្តិ៍ ក៏ដូចលោកមេបញ្ជា ការរងនគរបាលការពារព្រំដែន គោកវរសេនាតូចលេខ៩១១ បានអះអាងថា កម្លាំងការពារព្រំ ដែនភាគីទាំង២ លោកសុខ ពេញណន មន្ត្រីតំណាង សាលាក្រុងប៉ោយប៉ែត លោកភោគ លន ចៅសង្កាត់ប៉ោយប៉ែត លោកមេភូមិទំនប់ក៥ និងពលរដ្ឋទាំងគ្រួសារបាន សម្របសម្រួលគ្នានិង យល់ព្រមរើសំណង់ផ្ទះ ឈើទាំង៣គ្រួសារចេញ ពីចំនុចព្រំដែននោះ  ហើយពលរដ្ឋទាំង៣គ្រួសារ បានទទួលកញ្ចប់គោលន យោបាយពិសេស គឺទទួលដីសង់លំនៅឋាន ទំហំ២០ម៉ែតគុណ៥០ម៉ែត្រ នៅមណ្ឌលអភិវឌ្ឍន៍ យោធិនពិការខេត្ត បន្ទាយមានជ័យនៅចំណុច ដីការ៉េ២នាព្រំប្រទល់ ស្រុកថ្មពួក ស្វាយចេកនិង ភ្នំស្រុកវិញ ។

អ្នកស្រីសំ ស្រីឡឹង ក្នុងចំណោមពល រដ្ឋ៣គ្រួសារនោះបាននិយាយ ប្រាប់សមត្ថកិច្ចថា ផ្ទះតូចសង់ថ្មីពី ឈើមូលប្រក់ ដំបូលនិងបិទ ជញ្ជាំងស័ង្កសី របស់គាត់និងអ្នក ជិតខាង២គ្រួសារទៀត បានសង់ទៅកៀកបន្ទាត់ព្រំដែន ហើយត្រូវកម្លាំងព្រំដែន ថៃនិងកម្ពុជាបង្ខំ ឲ្យរុះរើចេញ ។

ទោះជាយ៉ាងណា ពេលមានការណែ នាំនិងដោះស្រាយផ្តល់ ដីកន្លែងផ្សេងទោះនៅ ក្នុងភូមិសាស្ត្រក្រុង ប៉ោយប៉ែតឬនៅ ស្រុកថ្មពួកឬស្រុក ផ្សេងទៀត ក៏ពួកខ្លួនយល់ព្រម យកដែរឲ្យបានដីរស់នៅ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *